ថ្ងៃព្រហស្បតិ៍ ទី14 ខែមករា ឆ្នាំ 2021 ម៉ោង 12:05 PM
ក្រចេះ ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង 18 ;35 នាទីល្ងាច កង្ករការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច បានហៅរថយន្ដពន្លតអគ្គីភ័យចុះធ្វើអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង ១៨:៣៥ល្ងាច នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិកន្រ្ទីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីអគ្គីភ័យខាងលើមិនមានមនុស្សណាម្នាក់គ្រោះថ្នាក់នោះទេ ដោយផ្ទះខាងលើមានចំនួន០១ខ្នង ម្ចាស់ផ្ទះឈ្មោះ សឿន សំ ភេទប្រុស អាយុ ២៣ឆ្នាំ (កំព្រាឪពុកម្ដាយ) ទំហំ 5m x 6m ធ្វើអំពីឈើប្រក់សង័្កសី (ឆេះអស់ទាំងស្រុង) ដោយខូចខាតសម្ភារៈរួមមាន ទូរឬស្សន៍ចំនួន ០១គ្រឿង, សំលៀកបំពាក់, គ្រែ០១, និងគ្រឿងឈើទុកសម្រាប់ធ្វើផ្ទះចំនួន ០៣ម៉ែត្រគីប គិតជាទឹកប្រាប់ប្រមាណជា 5,000$ (ដុល្លារ) ។