ថ្ងៃពុធ ទី03 ខែមីនា ឆ្នាំ 2021 ម៉ោង 7:52 PM
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ៥ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំ លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ចុះជួបសួរសុខទុក្ខ និង ចែកស្បៀង ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងបាននាំយកអំណោយ ដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិរួមមានៈ អង្ករ ៤តោន ទឹកភេសជ្ជៈ៤០០កេស ទឹកសុទ្ធ ៤០០យួរ មី ១២០ កេស ទឹកស៊ីអ៊ីវ៤០យួរ ទឹកត្រី៤០យួរមកប្រគល់ជូនវរសេនាតូចការពារព្រំដែនគោកទាំង៤(៩១១ , ៨៩១ , ៨០៧ , ៨១៥ ) ។ កម្មវិធីនេះប្រព្រឹត្តទៅក្នុងបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោកលេខ៩១១