រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងជាប់ផុងនៅចំណុចភូមិច្រណោល ឃុំថ្មីស្រុកចិត្របុរី ខេត្តក្រចេះ
ថ្ងៃអង្គារ ទី06 ខែមេសា ឆ្នាំ 2021 ម៉ោង 2:02 PM
ការពិពណ៌នា
ខេត្តក្រចេះ
រថយន្តសាំយ៉ុងកែច្នៃមួយគ្រឿងដឹកឈើពេញប្រៀបចេញពីចំណុចភូមិ 105 ឃុំថ្មីស្រុកចិត្របុរី ខេត្តក្រចេះ លុះមកដល់ចំណុចភូមិច្រណោល ឃុំថ្មីក៏បានរត់គេចចូលហើយជាប់ផុងតែពុំមានសមត្ថកិច្ចជំនាញចុះមកធ្វើការទប់ស្កាត់និងបង្ក្រាបសោះឡើយ ។
សូមរំលឹកថាបន្ទាប់ពីរថយន្តសាំយ៉ុងមួយគ្រឿងនេះដឹកឈើចេញពីចំណុចភូមិ 105 ក្រុមការងារឥសានប៉ុស្តិ៍បានធ្វើការខលទៅលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរីដែរ តែគាត់បានលើកទូរសព្ទម្ដងបន្ទាប់មកខលលែងលើកទាំងមន្ត្រីជំនាញក៏ខលមិនលើកដោយពុំដឹងថាមូលហេតុអ្វីនោះទេ ។ ក្រោយមករថយន្តនោះបានធ្វើដំណើរឆ្ពោះមកដល់ចំណុចឃុំថ្មីភូមិចាណោលបានរត់គេចហើយជាប់ផុងនៅទីនោះតែម្ដងអស់រយៈពេល 1 ម៉ោងតែពុំមានឃើញសមត្ថកិច្ចជំនាញធ្វើការសាកសួរនោះទេ ។ បន្ទាប់មករថយន្តនោះបានហៅរថយន្តមួយគ្រឿងទៀតមកអូសតែអូសមិនរួចហើយក៍បានរើឈើទម្លាក់នៅត្រង់ចំណុចនោះតែម្ដងទៅ ។
សូមបញ្ជាក់ថានៅក្នុងភូមិ 105 ឃុំថ្មីនេះគឺជារៀងរាល់ថ្ងៃសម្បូរទៅដោយគោយន្តកន្ត្រៃរថយន្តសាំយ៉ុងគ្រប់ប្រភេទអូសនិងដឹកឈើជាហូរហែរ ដោយពុំមានមន្ត្រីសមត្ថកិច្ចជំនាញគ្រប់ស្ថាប័នដែលពាក់ព័ន្ធឈរជើងនៅទីនោះចុះធ្វើការបង្ក្រាបនិងទប់ស្កាត់នោះទេ ។ក្នុងនោះក៏គេសង្កេតឃើញមានសមត្ថកិច្ចនិងមន្ត្រីជំនាញគ្រប់ស្ថាប័នដែលឈរជើងនៅទីនោះផងដែរ ។