រថយន្តដឹកជ្រូក គ្មានច្បាប់អនុញាតចំនួន ០២ គ្រឿងត្រូវមន្ត្រីជំនាញពេទ្យសត្វឃាត់សួរនាំ ខណៈឃើញអ្នកសារព័ត៌មាន បើករថយន្តគេចអស់
ថ្ងៃពុធ ទី31 ខែមីនា ឆ្នាំ 2021 ម៉ោង 1:14 PM
ការពិពណ៌នា
ខេត្តបន្ទាយមានជ័យ ៖ នៅរសៀល ថ្ងៃអង្គារ ២ រោច ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ វេលាម៉ោង២:៥៣នាទី នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកអូរជ្រៅ មានករណី មន្ត្រីជំនាញពេទ្យសត្វ ខេត្តបន្ទាយមានជ័យ បានធ្វើការ ស្ទាក់ ចាប់រថយន្តដឹកជ្រូក ដែរឈ្មួញលួចនាំចូលមកពីប្រទេសថៃពុំមានលិខិតអនុញ្ញាតដឹកជញ្ជួនអ្វីទាំងអស់ និងមិនមាន ការត្រួតពិនិត្យ ត្រឹមត្រូវ ពីមន្ត្រីជំនាញ និយាយអោយចំគឺ ខុសច្បាប់ចំនួន ០២គ្រឿង ខណៈនោះអ្នកសារព័ត៌មាន បានឃើញហើយ ចុះផ្ដិតយករូបភាព ប៉ុន្តែ មិនដឹងយ៉ាង នោះទេ គ្រាន់តែ រថយន្ត អ្នកសារព័ត៌មានយើងឈប់ ស្រាប់តែ ក្រុមរថយន្ត ដឹកជ្រូកខុសច្បាប់ និងមន្ត្រីជំនាញ បានបើករថយន្ត គេច ចេញ ម្ដងមួយ ៗ រហូត ចេញ ពីទីកន្លែង នោះទាំងអស់ សរុបរថយន្តមានចំនួន០៦ គ្រឿង មិនដឹងថា មន្ត្រីជំនាញ នាំ រថយន្តដឹកបទល្មើសឆ្លងដែនខុសច្បាប់ ទាំងនោះ ចេញទៅទីណានោះទេ ។
ពាក់ព័ន្ធបញ្ហានេះនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិកម្ម និង បសុព្យាបាល ខេត្តបន្ទាយមានជ័យបានប្រាប់ សារព័ត៌មាន ឦសាន ប៉ុស្តិ៍ យើងឲ្យដឹងថា កំលាំងរបស់លោក ពិតជាបានឃាត់រថយន្តដឹកជ្រូក ខុសច្បាប់ ចំនួន០២គ្រឿងប្រាកដមែន។លោកបន្តថាខណះពេលនេះមន្រ្តីជំនាញរបល់លោកកំពុងយកសំណាកផ្ញើទៅអគ្គនាយកដ្ឋានដើម្បីពិនិត្យរកជំងឺផ្សេងៗ។លោកបន្ថែមថាបើសិនរកឃើញថាជ្រូកទាំងនោះមានជំងឺនឹងត្រូវដុតកម្ទេចចោល តែបើមិនមានជំងឺទេនោះនឹងផាកពិន័យបង់ប្រាក់ចូលរដ្ឋ។