សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទ ចាប់ខ្លួនជនល្មើស២នាក់ កំពុងធ្វើសកម្មភាពឆក់ត្រី ក្នុងតំបន់អភិរក្សសត្វផ្សោត
ថ្ងៃសៅរ៍ ទី20 ខែកុម្ភៈ ឆ្នាំ 2021 ម៉ោង 3:19 PM
ការពិពណ៌នា
ក្រចេះ : កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោត សហការជាមួយ កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលសំបុក និងប្រជាការពារភូមិក្បាលជួរបានធ្វើការបង្រ្កាបបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ នៅតាមដងទន្លេ នៅចំណុចក្បាលគោលបាក់ ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ដោយឃាត់ខ្លួនជនល្មើសបានចំនួន ០២នាក់ រួមនិងវត្ថុតាងកាលពីយប់ថ្ងៃទីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១ ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានអោយដឹងថា ក្នុងប្រតិបត្តិកាបង្រ្កាបបទល្មើសនេសាទខុសច្បាប់ខាងលើ កម្លាំងសមត្ថកិច្ចបានឆ្មក់ចាប់ខ្លួនជនល្មើសបានចំនួន ២នាក់ភ្លាមៗ រួមនិងវត្ថុតាងក៍រឹបអូសបាននៅនឹងកន្លែងរួមមាន ÷ ទូកធ្វើអំពីស្មាច់ចំនួន ០១គ្រឿង
ម៉ាស៊ីនចំនួន១គ្រឿង ម៉ាកហ៊ីណូតា ( HINOTA) អាគុយម៉ាកGS០១គ្រឿង អាំងវែកទ័រឆក់ត្រី (ប្រភេទស្រូប) 5×18ចំនួន០១គ្រឿង កន្រ្តងដងត្រីធ្វើអំពីឬស្សីភ្ជាប់ដោយខ្សែភ្លើង និងខ្សែកាបសម្រាប់តឆក់ប្រវែង៣.៥មចំនួន០១ដើម ។
ដោយឡែកជនល្មើសទាំង២នាក់មានឈ្មោះ អុក ផាន់ណា ភេទប្រុសអាយុ៤១ឆ្នាំ ទីលំនៅភូមិកាកុត ឃុំសំបុក ទី២-ឈ្មោះ វណ្ណ ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិក្បាលជួរឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។