ក្រុមហ៊ុន(Angkor Salad App)បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយផ្តល់ចំណេះដឹងនិងបច្ចេកវិទ្យាទំនើបប្រមូលផ្តុំក្នុងកម្មវិធីទូរស៍ព្ទ ជូនប្រជាកសិករនិងអាជីវករ ចេះប្រើប្រាស់ក្នុងវិស័យកសិកម្ម
ថ្ងៃសៅរ៍ ទី20 ខែកុម្ភៈ ឆ្នាំ 2021 ម៉ោង 8:59 AM
ការពិពណ៌នា
ក្រចេះ៖ ក្រុមហ៊ុន(Angkor Salad App)សហកាជាមួយនិងមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ បានបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយផ្តល់ចំណេះដឹងនិងបច្ចេកវិទ្យាដោយទំនើបប្រមូលផ្តុំក្នុងកម្មវិធីទូរស៍ព្ទ ដើម្បីផ្តល់ជូនដល់កសិករនិងអាជីវករ អោយបានយលដឹងបន្ថែមនិងពីរបៀបប្រើប្រាស់ក្នុងវិស័យកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីកសិម្ម និងមន្ត្រី នៅក្នុងសណ្ថាគា ហួរ ប៊ុន្នី កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១នេះ ។
លោក អ៊ួន ប៊ុណ្ណារិទ្ធ តំណាងកម្មវិធី Angkor salad បានឱ្យដឹងថា កម្មវិធីនេះជាកម្មវិធីទំនើបមួយសម្រាប់ផ្តល់ព័ត៌មាន ក៏ដូចជាចំណេះដឹងដល់ប្រជាកសិករ អាជីវករ សិស្សនិស្សិត និងអ្នកពាក់ព័ន្ធមួយចំនួន ព្រោះជាបច្ចេកវិទ្យាថ្មី និងជាប្រភពចំណេះដឹងផ្នែកកសិកម្ម ពិសេសលើបច្ចេកទេសដាំដុះបន្លែដ៏ទំនើបមួយ ជាមួយនឹងទិន្នន័យដែលផ្តល់ដោយផ្កាយរណប។ កម្មវិធីនេះប្រមូលផ្តុំទៅដោយសេវាកម្មព័ត៌មានពាក់ព័ន្ធទៅនឹងកសិកម្ម ដោយគោលដៅចម្បងគឺ កាត់បន្ថយការប្រើប្រាស់ធន់ធានច្រើនហួសទៅលើការដាំដុះ ដូចជាការប្រើប្រាស់ទឹក ជី ជាដើម។
ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍លើកឡើងថា កម្មវិធីគម្រោងទិន្នន័យភូមិសាស្ត្រសម្រាប់កសិកម្ម និងទឹក ក្នុងកម្មវិធីទូរស័ព្ទដៃ នឹងផ្តល់ផលប្រយោជន៍ដល់កសិករ អាជីវករលក់ជី និងថ្នាំកសិកម្ម អាជីវករលក់ និងទិញបន្លែ រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ផងដែរ ព្រោះកម្មវិធីនេះ ជាបច្ចេកវិទ្យាថ្មីទំនើប សម្រាប់ធ្វើកសិកម្មលើដំណាំបន្លែ ដោយបានដាក់កម្មវិធីចំនួន៥ ដូចជា សេវាកម្មប្រព័ន្ធស្រោចស្រព សេវាកម្មប្រើប្រាស់ជី និងថ្នាំកសិកម្ម សេវាកម្មបច្ចេកទេសថែទាំដំណាំកសិកម្ម សេវាកម្មទីផ្សារ និងការអនុវត្តកសិកម្មល្អសម្រាប់កសិករ តាមរយៈកម្មវិធីនេះ កសិករខេត្តក្រចេះមួយចំនួន កំពុងទទួលបានចំណេះតាមរយៈការចុះបណ្តុះបណ្តាលដោយមន្ត្រីជំនាញនៃមន្ទីកសិកម្ម ដើម្បីឱ្យបានយល់ដឹងបន្ថែមលើការដាំដុះ និងការថែទាំ ការដាំដុះបន្លែ តាមរយៈគម្រោងទិន្នន័យភូមិសាស្ត្រសម្រាប់កសិកម្ម និងទឹក ក្នុងកម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា (Angkor salad app) គឺស្របពេលពិភពលោកកំពុងតែប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីៗ ហើយប្រទេសកម្ពុជាក៍កំពុងបោះជំហ៊ានជាបន្តយ៉ាងឆាប់រហ័ស ជាក់ស្តែងបច្ចេកវិទ្យាកសិកម្មថ្មីៗកំពុងតែប្រើប្រាស់នាពេលបច្ចុប្បនេះ ក្នុងនោះការទាញយកកម្មវិធីក្នុងទូរស័ព្ទដៃ ដែលមានឈ្មោះថា Angkor salad app ។
លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថាកម្មវិធី( Angkor Salad app) នេះពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាកសិករ ព្រោះកម្មវិធីនេះមានបញ្ចូលនូវចំណុចសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធទៅនិងបច្ចេកទេសដាំដុះ ប្រសិនណាបើកសិករគាត់ដាំដុះមានបញ្ហាអីអាចឆែកមើលនៅក្នុងកម្មវិធីរបស់Angkor Salad app ទាំងប្រភេទដំណាំការប្រើប្រាស់ទឹកនិងការប្រើប្រាស់ជីដើម អញ្ចឹងបងប្អូនកសិករយើងមិនបារម្ភរឿងថា ទៅរកសួរនាំព័ត៌មានពីអ្នកប្រមូលទិញ គឺគាត់អាចចូលមើលនៅក្នុងកម្មវិធី Angkor Salad appនេះបាន ។