អគ្គីភ័យបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង នៅក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ
ថ្ងៃព្រហស្បតិ៍ ទី14 ខែមករា ឆ្នាំ 2021 ម៉ោង 12:05 PM
ការពិពណ៌នា
ក្រចេះ ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង 18 ;35 នាទីល្ងាច កង្ករការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច បានហៅរថយន្ដពន្លតអគ្គីភ័យចុះធ្វើអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង ១៨:៣៥ល្ងាច នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិកន្រ្ទីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីអគ្គីភ័យខាងលើមិនមានមនុស្សណាម្នាក់គ្រោះថ្នាក់នោះទេ ដោយផ្ទះខាងលើមានចំនួន០១ខ្នង ម្ចាស់ផ្ទះឈ្មោះ សឿន សំ ភេទប្រុស អាយុ ២៣ឆ្នាំ (កំព្រាឪពុកម្ដាយ) ទំហំ 5m x 6m ធ្វើអំពីឈើប្រក់សង័្កសី (ឆេះអស់ទាំងស្រុង) ដោយខូចខាតសម្ភារៈរួមមាន ទូរឬស្សន៍ចំនួន ០១គ្រឿង, សំលៀកបំពាក់, គ្រែ០១, និងគ្រឿងឈើទុកសម្រាប់ធ្វើផ្ទះចំនួន ០៣ម៉ែត្រគីប គិតជាទឹកប្រាប់ប្រមាណជា 5,000$ (ដុល្លារ) ។
លោក ជួន រិទ្ធ ចៅសង្កាត់អូរឫស្សី បានឲ្យដឹងថាករណីអគ្គីភ័យនោះកើតឡើងបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី បង្ករកើតជាអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅផ្សែងខ្មួរខ្មាញ់ ទើបបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ និងរាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្ដពន្លត់អគ្គីភយ័ជាច្រើនគ្រឿងមកធ្វើអន្តរាគមន៍។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍ខាងលើនេះ បានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យរសប់ស្នងការដ្ឋាននគរបាលខេត្តចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យអធិការដ្ឋានក្រុងចំនួន០១គ្រឿង ធ្វើអន្តរាគមន៍បាញ់ពន្លត់ ធ្វើឲ្យរលត់ទាំងស្រុងវិញនៅវេលាម៉ោង១៩:៣០នាទី ក្នុងថ្ងៃដដែល និងមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡើយ។