រដ្ឋបាលខេត្ត ចូលរួមពិធីបុណ្យសិតព្រះពុទ្ធរូបព្រះនាងក្រពុំឈូក និងផ្កាប្រាក់សាមគ្គី
ថ្ងៃចន្ទ ទី23 ខែវិច្ឆិកា ឆ្នាំ 2020 ម៉ោង 11:15 AM
ការពិពណ៌នា
ខេត្តក្រចេះ
ប្រជាពុទ្ធសាសនិកយ៉ាងច្រើនកុះករ រួមគ្នាចុលរួមពិធីបុណ្យសិតព្រះពុទ្ធរូបព្រះនាងក្រពុំឈូក ដែលធ្វើឡើងនៅវត្ត សីរីសន្ធរវង្ស ក្រចេះក្រុង នាថ្ងៃទី ២២ វិច្ឆិកា ២០២០ ដោយក្នុងពិធីបុណ្យនោះដែល មានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ រួមននិងមន្រ្តីរាជការផងដែរ ។
មានប្រសាសន៍ពីឯកឧត្តម វ៉ា ថន អភិបាលខេត្ត ៖ វិស័យសាសនា បានដើរតួរយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអប់រំ មនុស្សឲ្យដើរតាមគន្លងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាស្នាដៃរបស់ដូនតាខ្មែរបានបន្សល់ទុក ឱ្យកូនចៅជំនាន់ក្រោយគោរពនិងប្រតិបត្តិតាម ហើយបច្ចុប្បន្ន ឃើញថាបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធសាសនិក បានគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននិងមានឱកាសបាន ធ្វើបុណ្យរួមគ្នា នៅតាមទីតាំងនិងតំបន់នីមួយៗ ទៅតាមទំនៀមទម្លាប់ប្រពៃណី និង ជំនឿសាសនារៀងៗខ្លួន ។ ទាំងអស់នេះដែរ គឺក៏ព្រោះកត្តាសេដ្ឋកិច្ច ដែលទទួលបានពីប្រទេសមានសុខសន្តិភាព ស្ថេរភាពសង្គម រួមនិងការវិនិយោគ និងអភិវឌ្ឍន៍ក្នុងនិងក្រៅប្រទេសក្រោមការដឹកនាំរបសើប្រមុខរដ្ឋាភិបាល គឺសម្តេចតេជោ ។ ហើយការប្រារព្វធ្វើនូវពិធីសិតនូវព្រះពុទ្ធរូប និងព្រះនាងក្រពុំឈូក នាពេលនេះគឺដើម្បីថ្វាយព្រះដាក់តម្កល់ទុកនៅក្នុងព្រះទីណាំង នៅក្នុងនោះក៏មានរូបព្រះនាងក្រពុំឈូក ជាតំណាងអង្គរបស់ចេតិយទាំងមូលនៅក្នុងខេត្តក្រចេះយើង ដែលតម្កល់ជាទីសក្ការៈក្នុងនិងក្រៅប្រទេស ។ ម្យ៉ាងវិញទៀត ប្រវត្តិព្រះនាងក្រពុំឈូក មិនមែនមានតែពេលនេះទេ គឺប្រវត្តិព្រះនាងមានតាំងពីបុរាណកាលមកម្ល៉េះ ហើយមានដើមកំណើតក្នុងទឹកដីខេត្តក្រចេះនេះផងដែរ ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ប្រជាពុទ្ធបរិស័ទ ដែលបានចូលរួមបច្ច័យជាសម្ភារ: និងថវិការ តាមសទ្ធាដោយជ្រះថ្លា ក្នុងការកសាងនិងភិវឌ្ឍន៍នូវសមិទ្ធផលនានា លើផ្នែកពុទ្ធចក្រ ហើយសូមបន្តគាំទ្រជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដើម្បីប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន ។
ឯកឧត្តមបន្តថា ៖ បញ្ហាប្រឈមមុខនៅពេលនេះ គឺជម្ងឺកូវីដ-១៩ សូមឲ្យបងប្អូនត្រូវបន្តចូលរួមគោរព និងអនុវត្តនូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងខិតខំប្រកបរបរបន្ថែម ដោយធ្វើកសិកម្មដាំដុះដំណាំរួមផ្សំ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ .៕