ថ្ងៃសុក្រ ទី27 ខែវិច្ឆិកា ឆ្នាំ 2020
|
Contact Us: 071 67 59 999, 092 72 65 56, 089 89 62 62
លោក កេត សុធា អធិការរង របួសធ្ងន់ ក្រោយបាញ់តដៃគ្នា ជាមួយក្រុមបទល្មើសព្រៃឈើ
ការពិពណ៌នា
ខេត្តឧត្ដរមានជ័យ៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា សង្គ្រាមបទល្មើសឧក្រិដ្ឋកម្មឈើប្រណិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ស្រុកត្រពាំងប្រាសាទ បានបង្ករអោយអធិការរងផ្នែកព្រហ្មទណ្ឌ ស្រុកអន្លង់វែងម្នាក់ឈ្មោះ កេត សុធា ហៅ បុល រងគ្រាប់កាំភ្លើងរបស់ឈ្មួញឈើចំនួន ២គ្រប់ ក្នុងចំណោមអ្នករួមដំណើ៤នាក់។
ទី២.លាង ពៅ ប៉ូលិសចារកម្មក្រសួងមហាផ្ទៃ។
ទី៣.ឈ្មោះវរ:សេនីយ៍ឯក ម៉ា រដ្ឋា ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។
ទី៤ ឈ្មោះ វ៉ាន់ នាត ដើរតួនាទីជាមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើ និង ជាទាហ៊ាន វរៈការពារព្រំដែនគោក ៤០២ ។
 
តាមប្រភពបន្តថាជនរងគ្រោះឈ្មោះ កេត សុធា ហៅ បុល មានឋានៈជាអធិការរង ក្រោយរងរបួសត្រូវបានដឹកជញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ទាំងយប់កើតហេតុ ។
 
តាមប្រភពៈពី សមត្ថកិច្ចស្រុកអន្លង់វែងម្នាក់សូមមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ក្រុមចំរុះជិះរថយន្តកាមរីពណ៍ខ្មៅមានចំនួនគ្នាបី នាក់ឯបក្សពួកម្នាក់ទៀតជិះរថយន្តមួយគ្រឿងទៀត បាន ដេញចាប់រថយន្ដពណ៌ ស ដឹកឈើ មានគ្នាចំនួន២នាក់ បានបើករថយន្តគេចខ្លួន តែបែរជាចូលចំ ផ្លូវទាល់ ទៅមុខមិនរួច បែរក្បាលរថយន្តមកវិញ ។
 
ត្រូវបានរថយន្តកាមរីពណ៍ខ្មៅស្ទាក់ជាប់ មួយស្ទុះក្រោយមក ក៍មានស្នូរ កាំភ្លើងផ្ទុះ ឡើងជាច្រើនគ្រាប់ ដោយមានការបាញ់ប្រហារ
តដៃគ្នា ទាំងសងខាង ធ្វើអោយគួរភាគីម្ខាងទៀតដែលជិះរថយន្តពណ៍ខ្មៅ មានឈ្មោះ កេត សុធា ហៅ បុល ឋានៈអធិការរងផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រុកអន្លង់វែង បានរងរបួសពីគ្រាប់។ ដោយរងរបួសត្រង់ ចំហៀងក ហើយ មួយគ្រាប់ទៀត បាញ់ចំត្រង់ ចំនុច ស្មា ។នៅយប់ដដែលជនរងគ្រោះត្រូវបាន គេបព្ជួានទៅសង្រ្គោះបន្ទាន់នៅឯភ្នំពេញ ហើយ។
 
ជុំវិញបញ្ហាដូចខាងលើនេះ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក វរៈសេនីយ៍ឯក ស៊ឹម វណ្ណះ អធិការស្រុកអន្លង់វែង សារព័ត៌មាន យើង បានខលចូលហើយតែគ្មានអ្នកទទួល។ដោយឡែកលោក វរៈសេនីយ៍ឯក អ៊ួច ម៉ៅ អធិការស្រុក ត្រពាំងប្រាសាទ សារព័ត៌មានមិនទាន់បានទទួលការបំភ្លឺនោះព្រោះគ្មានលេខទំនាក់ទំនង។ រីឯលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ សារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានទេ ដោយសារខលចូលតែគ្មានអ្នកទទួលដូចគ្នា៕
ដោយ នាគ ស
ថ្ងៃនេះ
000000616
ម្សិលមិញ
000000775
ខែ​នេះ
000024180
ស​ប្តា​ហ៍​នេះ
000010469
សរុប
000989229