ថ្ងៃអាទិត្យ ទី09 ខែសីហា ឆ្នាំ 2020
|
Contact Us: 071 67 59 999, 092 72 65 56, 089 89 62 62
គោយន្តកន្ត្រៃដឹកឈើជាច្រើនគ្រឿងគ្រោងដឹកជញ្ជូនលោតឆ័ត្រ ទៅស្រុកឆ្លូង ត្រូវបានខកខានបន្ទាប់ពីបែកកា រត់ការសមត្ថកិច្ចមិនអស់ (មានវីដេអូ)
ការពិពណ៌នា
ក្រចេះ :
គោយន្តកន្ត្រៃដឹកឈើជាច្រើនគ្រឿងត្រូវបានគេដឹងថាធ្វើសកម្មភាពដឹកជញ្ជូនចេញពីទឹកដីខេត្តមណ្ឌលគិរី ចូលមកទីរួមខេត្តក្រចេះតាមច្រកផ្លូវលំភូមិ 105 ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះកាត់ចេញទៅផ្លូវលំឃុំស្វាយជ្រះ បម្រុងលោតឆ័ត្រឆ្ពោះទៅស្រុកឆ្លូងសាងដាក់រម៉កម៉ូតូតូចយកទៅលក់តាមដេប៉ូនៅខេត្តត្បូងឃ្មុំ ។
 
ជាក់ស្ដែងថ្មីៗនេះមានគោយន្តកន្ត្រៃប្រមាណជា10គ្រឿងបានចេញពីខេត្តមណ្ឌលគីរី នាំឆ្ពោះតាមច្រកផ្លូវលំខាងលើចូលទៅកាន់ភូមិឃុំស្វាយជ្រះ ហើយគ្រោងលោត ឆ័ត្រទៅស្រុកឆ្លូងដើម្បីសាងដាក់រម៉កនៅម្ដុំឃុំដំរីផុងនឹងបន្តដឹកយកទៅចែកចាយតាមដេប៉ូផ្សេងៗក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។
 
ជាមួយនឹងសកម្មភាពនៃការដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃខាងលើត្រូវបានក្រុមប្រជាពលរដ្ឋអ្នកស៊ីឈ្នួលដឹកឈើនោះបាន បង្ហើបឲ្យដឹងថា ឈើនោះគេដឹកយកទៅឱ្យលោកសូត្រដែលជាអ្នកម៉ៅការផ្តាច់មុខរត់ការជាមួយនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្បីអាចរាចរណ៍បទល្មើសទាំងនេះទៅកាន់ទីផ្សារនានាបាន ។
 
ដោយឡែកប្រភពពីសមត្ថកិច្ចស្រុកឆ្លូងក៏បានឱ្យដឹងដែរថាក្រុមគោយន្តកន្ត្រៃដឹកឈើទាំងនោះជារបស់លោកសូត្រ តែគេបានរត់ការប្រាប់សមត្ថកិច្ចរួចរាល់ហើយគ្រោងនឹងដឹកជញ្ជូនចូលមកកាន់ស្រុកឆ្លូងប៉ុន្តែត្រូវបានខកខានអស់រយៈពេលពីរយប់មកហើយ បន្ទាប់ពីបែកការដល់សមត្ថកិច្ចផ្សេងទៀតដែលមិនមានការពាក់ព័ន្ធ បានដាក់កម្លាំងត្រៀមចាំស្ទាក់ចាប់ រាល់បទល្មើសដែលឆ្លងកាត់ចូលមកទឹកដីស្រុកឆ្លូង ។
 
ប្រភពមួយផ្សេងទៀតបានបង្ហាញឲ្យដឹងថាជុំវិញសកម្មភាពនៃការដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃខាងលើមានមន្ត្រីនគរបាលម្នាក់ឈ្មោះក្លូរ ជាអ្នកមើលខុសត្រូវរត់ការជាមួយសមត្ថកិច្ច ពីឃុំថ្មី ស្រុកចិត្របុរី ចូលទៅឃុំស្វាយជ្រះ ដល់ទឹកដី ឃុំកំពង់ដំរីស្រុកឆ្លូង ប្រគល់ឲ្យ លោក សូត្រ ដែលគេដឹងថាជាមន្ត្រីយោធា គឺជាអ្នកម៉ៅការផ្ដាច់មុខរត់កាបន្តពីស្រុកឆ្លូងទៅដល់ទីផ្សារកន្លែងលក់ចេញតែម្ដង ។សកម្មភាពដឹកឈើខាងលើក្រុមឈ្មួញទាំងនោះបានប្រើរូបភាពនិងសកម្មភាពជាលក្ខណៈគ្រួសារ ឬថាឈើ របស់ប្រជាពលរដ្ឋយកទៅធ្វើផ្ទះ ដើម្បីយល់លេសដោះសារជាមួយនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធងាយស្រួលនៅក្នុងការរត់ការយកទៅលក់នៅលើទីផ្សារ ។
 
ប៉ុន្តែផ្ទុយទៅវិញ ក្រុមប្រជាពលរដ្ឋដែលស៊ីឈ្នួលដឹកឈើឲ្យមន្ត្រីទាំងពីរនាក់ ដែលម៉ៅការផ្តាច់មុខក្នុងការរត់ការឲ្យឈ្មោះផ្សេងៗទៀតនោះបានបង្ហើបឲ្យដឹងយ៉ាងច្បាស់ថា ពួកគាត់ជាអ្នកស៊ីឈ្នួលដឹកឱ្យគេទេដែលមានឈ្មួញជាច្រើននៅក្នុងស្រុកឆ្លូងប៉ុន្តែមានតែមនុស្សពីរនាក់នេះឈ្មោះក្លូរនិងឈ្មោះសូត្រ ដែលជាអ្នកចេញមុខរត់ការជាមួយសមត្ថកិច្ចទាំងអស់ ។
 
យ៉ាងណាក៏ក្រុមការងារយើង​នៅមិនទាន់បានទំនាក់ទំនងទៅលោកក្លូរ ដែលជាមន្ត្រីនគរបាលនិងលោកសូត្រ ដែលជាមន្ត្រីយោធាដែលត្រូវបានគេអះអាងថាជាអ្នករត់ការបទល្មើសឱ្យក្រុមឈ្មួញទាំងនោះបាននៅឡើយទេ ៕

ខេត្តក្រចេះ ៖   យុវជនគឺជាទំពាំងស្នងឬស្សី ហើយមនុស្សម្នាក់ៗត្រូវតែប្រឹងប្រែងដោយខ្លូនឯង ដើម្បីឆ្ពោះទៅមុខពោពេញដោយការអភិវឌ្ឍ ជាប្រយោជន៍ដល់ការកសាងប្រទេសជាតិ និងជាគម្រូយុវជនជំនាន់ក្រោយ ហើយត្រូវប្រមូលផ្តុំយុវជនគ្រប់ទិសទីជាមហាកម្លាំងសាមគ្គីក្នុងការរួមចំណែកកសាងបន្ថែម និងលើកកម្ពស់ប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ ចំនួន ៦០០ នាក់ ក្នុងសាលមហោរស្រព្វខេត្ត នាព្រឹកថ្ងៃទី ២៦ មីនា ឆ្នាំ ២០១៩ ។  ដែលមានការចូលរួមពី

ឧត្តមានជ័យ ៖ពលរដ្ឋនៅ​ស្រុក អន្លង់វែង បានរៀបរាបថា បឹងតា​ម៉ុកក្នុងទីរួមស្រុក ជាបឹងធម្មជាតិ មានផ្ទៃល្វឹងល្វើយ និងមាន​ចំនុចជាច្រើនអា​ចធ្វើឲ្យអ្នកមកលេ​ងលម្ហែអារម្មណ៍ពេ​ល​សម្រាក ។ ប៉ុន្តែអកុសលដែលប្រធា​នមន្ទីរទេសចរណ៍ខេត្ត មិនបានរវី​រ​វល់​កែកុនទីតាំង​នេះ ជាកន្លែង​​ដើម្បីទាក់ទាញអ្នកទេ​សចរណ៍មកលេ​ងកំសាន្តបាន គ្រាន់​តែទុកទី​តាំងដ៏ល្អនេះ​ចោល​គួរឲ្យស្តាយពេ​កហើយ ។ ជាក់​ស្តែងណាស់ កន្លែងនេះប្រសិនប្រធាន​មន្ទីរ ឬ លោកអភិ​បាលខេត្តកែកុនវិ​និ​យោគ​ធ្វើឲ្យមានសោភ័​ណភាព សួនលំអ​រ​ ក្យុះទឹក​អង្គុយលេង ដាក់ភ្លើង​បំភ្លឺ និងចា​ក់បេ​​តុង​ព័ទ្ធជុំវិញ ពិតជាអាច​ផ្គត់ផ្គង់ឲ្យអ្នកស្រុកអន្លង់វែងសប្បាយរីក​រាយ រាល់ពេលថ្ងៃ​ឈប់សម្រាក ។ 

 កំពង់ធំ: ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំបានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គសិក្ខាសាលាស្ដីពីសមិទ្ធផល និងផែនការសកម្មភាពក្នុងការអនុវត្តនយោបាយ សមភាពយេនឌ័រ រួមទាំងមានការអញ្ជើញចូលរួមពីអស់លោកលោកស្រី មន្ទីរជុំវិញខេត្តកំពង់ធំ រួមទាំងខេត្តចំនួន ៥ គឺខេត្ត បាត់ដំបង កំពង់ឆ្នាំង កំពត កែប និងកំពង់ធំ បានអញ្ជើញចូលរួម។      លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំបានឡើងធ្វើសេចក្ដីរាយការណ៍ស្ដីពីការអភិវឌ្ឍរបស់សកម្មភាពយេនឌ័រ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ដែលបានប្រសូត្រចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០១៨ ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្ដេចអគ្គមហាសេនាបតីតេជោហ៊

ខេត្តក្រចេះ ៖នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខា រួមនិង សមាជិក សមាជិ​ការ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្រ្តី​អ​នុ​សាខា​ស្រុកសំបូរ បាននាំយកអំណោយមនុស្សធម៌​របស់សាខាកាកបាទក្រហមកម្ពុ​ជា ខេត្តក្រចេះ ទៅចែកជូន​ដល់គ្រួសាររងគ្រោះដោ​យខ្យល់កន្រ្តាក់ស្រាល ចំនួន ៣១ គ្រួសារ នៅភូមិទោង ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។ នៅក្នុងឱកាសសំណះសំណាលនោះដែរ ឯកឧត្តមប្រធានសាខា បានចូលរួមសោកស្តាយ​ជាខ្លាំង ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះដែលបានបណ្តាលអោយខូចខាត់ទ្រព្យសម្បត្តិ និងរងរបួសដោយហេតុការណ៏នេះ ព្រមទាំងបាន​ផ្តាំផ្ញើសូមអោយបងប្អូនមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ បើនៅតាមទីវាលត្រូវរកកន្លែងដែលមានសុវត្ថិភាពជ្រក ។ ជាមួ

 កំពង់ធំ ÷ បច្ចុប្បន្ននេះ ស្រាកំពុងតែនាំមុខក្នុងកម្មវិធីផ្សេងៗ ដែលយើងកំពុងតែគិតថាគឺជាការទទួលស្វាគមន៍ដ៏សមរម្យបំផុតនៅក្នុងគ្រប់កម្មវិធី និង ការជួបជុំមិត្តភក្កិ ។ ទស្សនៈផ្ទុយគ្នាមួយទៀតគឺ ស្រាក៏កំពុងតែបំផ្លាញនៃកិត្តិយស និងសុខភាពយ៉ាងធ្ងន់ធ្ងរផងដែរ ។ ជាក់ស្ដែងថ្ងៃទី ២៦.មីនា.​២០១៩ មានបុរសវ័យចំណាស់ម្នាក់ឈ្មោះ ចាន់ វី ភេទ ប្រុស អាយុ៥៦ឆ្នាំ មុខរបរនគរបាល នៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានដាច់ខ្យល់ស្លាប់ ក្រោយពីស្រវឹងជាច្រេីនថ្ងៃមិនបានពិសារបាយ ខណៈកំពុងនៅផ្ទះអ្នកដន្លង ក្នុងភូមិស្រម៉ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ បើយោងតាមអ្នកស្រី ភោគ ផេក ភេទស្រី អាយុ ៥៣ឆ្នាំ (ត្រូវជាអ្នកដន្លងរបស់ជនរងគ្រោះ) រស់នៅភូមិស្រម៉ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក បានរៀបរាប់ថា ជនរងគ្រោះឈ្ម

 ខេត្តសៀមរាប៖ ភរិយាចាងហ្វាងកាសែត ក្រុងសៀមរាប បានអំពាវនាវរកជំនួយឧបត្ថមពីសប្បុរសជន ដើម្បីជួយសង្គ្រោះ ស្វាមីរបស់ខ្លួន ដែលត្រូវវះកាត់ជម្ងឺគ្រោះក្នុងប្រមាត់។ អ្នកស្រី ទូច គឹមលាង ភរិយាលោក អ៊ុក សុភារិន្ទ ចាងហ្វាងកាសែត ក្រុងសៀមរាប រស់នៅក្រុង ខេត្តសៀមរាប បានសរសេរលិខិតអំពាវនាវ ស្នើសុំជំនួយឧបត្ថម្ភជួយដល់ស្វាមីខ្លួន ដែលកំពុងមានជំងឺធ្ងន់ ហើយមានជីវភាពខ្វះខាត។ អ្នកស្រីបញ្ជាក់ថា គោលបំណង នៃការសរសេរលិខិតខាងលើនេះ គឺមានគោលបំណង ស្វែងរកសប្បុរសជន ដើម្បីជួយសង្គ្រោះស្វាមីពីជម្ងឺ។ សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ក្នុង និងក្រៅប្រទេស ដែលមានមេត្តាធម៌ចំពោះនាងខ្ញុំ ទូច គឹមលាង សូមទំនាក់ទំនងមកទូរស័ព្ទលេខ 0889090368៕

ខេត្តក្រចេះ ៖នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញក្នុងពិធីបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀខុសច្បាប់លើកទី៤ ឆ្នាំ២០១៩ ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហឿ ស៊ីយ៉ែម អភិបាលរងខេត្ត ឯកឧត្តមឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងជាប្រធានធចិន្ត្រៃយ៍លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលោកជំទាវ តំណាងស្ថាប័ន អង្គភាព ខេត្ត ស្រុក ឃុំ សង្កាត់ ប្រមាណជាង ៤០០នាក់ ។ នៅក្នុងពិធីឯកឧត្តមឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាក់ពីការងារស្តានីតិសម្បទា ដោយខេត្តក្រចេះមានមណ្ឌលសម្រាប់ផ្តាច់សារធាតុញៀនចំនួន០១កន្លែង ដែលមានឈ្មោះ “ មជ្ឈបណ្ឌលអប់រំ ព្យាបាល បន្សាប និងស្តានីតិសម្បទាអ្នកញ

កំពង់ចាម ៖ខែ​ មី​នា ឆ្នាំ ២០១៩ យើងនេះ គ្រប់បណ្ដាខេត្តមួយចំនួនកំពុងរង​នូវគ្រោះធម្មជាតិ និង​គ្រោះអគ្គីភ័យ ជាក់ស្ដែងនៅថ្ងៃ ២៧ មី​នា នេះផ្ទះពលរដ្ឋ០៧ខ្នង ស្មើ០៧គ្រួសារ​បានឆេះទាំងស្រុង ស្ថិតនៅឃុំ ​ពាមកោះស្នា ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម កាលពីវេលាម៉ោ​ងជិត ៦ ព្រលប់ថ្ងៃនេះ ។ បើយោ​ងតាម​សេចក្ដីរាយការណ៍​របស់ស្នងការនគរបា​លខេត្តតាមប្រព័ន្ធតេឡេក្រាម បានបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យអ​ធិការស្រុក រថយន្តពន្លត់​អគ្គីភ័យស្នងការ ជាច្រើន​គ្រឿង និងប្រើប្រាស់ទឹក ដើម្បីសង្គ្រោះ និងគ្រប់គ្រងបាន​ទាំងស្រុង បន្ទាប់ពីរថយន្តទៅដល់គោលដៅ ប៉ុន្តែ​ជា​អកុសល្យ មុនរថយន្តទៅ​ដល់ត្រូវឆាបឆេះ​អស់ ០៧ខ្នងផ្ទះរួចទៅ​ហើយ ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆា​បឆេះនេះ​បណ្ដាលមកពីផ្ទុះបំពង់ហ្គាស និងជា​​ការ​ធ្វេស​ប្រហែសរបស់ព​ល​

ថ្ងៃនេះ
000000908
ម្សិលមិញ
000001408
ខែ​នេះ
000005132
ស​ប្តា​ហ៍​នេះ
000003877
សរុប
000879618