ថ្ងៃអាទិត្យ ទី15 ខែកញ្ញា ឆ្នាំ 2019
|
Contact Us: 071 67 59 999, 092 72 65 56, 089 89 62 62
ខ្សឹបប្រា​ប់លោកប្រធានមន្ទីរធម្មការ​ខេត្តកំពង់ធំថា មានប្រជាពលរដ្ឋចំណុះជើងវត្ត ឧ​ត្តម​មង្គលារាម ជាច្រើនគ្រួសារ ប្ដឹងទៅរដ្ឋមន្ត្រីក្រសួងធម្មការ សុំឲ្យបណ្ដេញចៅ​អធិ​កា​រ​ស្តីទី ឈ្មោះ ឡុង ភា ចេញពីវត្ត ដោយចោទថា ជាបុគ្គលសង្ឃ ខ្វះវិ​ន័យ​ធម៌​ ប​ង្ក​ឱ្យ​ខូច​តម្លៃ នៃព្រះពុទ្ធសាសនារបស់​រដ្ឋ !
ការពិពណ៌នា
ខេត្ត​កំពង់​ធំ ៖
អ្នកបួសជា « ព្រះ​សង្ឃ » ក្នុងព្រះពុទ្ធសាសនា ត្រូវបានសង្គមខ្មែរឱ្យតម្លៃថា គឺ​ជា ​ម​នុស្សមានចំណេះដឹងជ្រៅ​ជ្រះ ព្រោះបានសិក្សាពីធម៌វិន័យរបស់ព្រះ​ពុទ្ធ ។ ដូ​ច្នេះហើយ បា​នជា​ខ្មែរយើង អប់រំកូនចៅឱ្យគោរព​តាមវិន័យ​ធម៌​នៃ​​ព្រះពុទ្ធសាសនា ព្រោះហេ​តុ​ថា​ « វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ » ។ ប៉ុន្តែ បច្ចុប្បន្នគេសង្កេតឃើ​ញថា ជំនឿលើព្រះសង្ឃក្នុងសង្គមខ្មែរយើងហាក់មានការធ្លាក់ចុះ ។ ការធ្លាក់ចុះនេះអាចដោយសារតែ បុគ្គល​សង្ឃមួយចំនួនមិន​គោរព​តាម​ធម៌​វិន័យ​ត្រឹមត្រូវ​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់ កិ​ត្តិ​យស​ នៃព្រះពុទ្ធសា​សនា​ និង សង្ឃដ៏ទៃទៀ​ត ។
 
ការបួសក្នុងព្រះពុទ្ធសាសនាពិតជា មាន​សារ​សំ​ខាន់ ព្រោះថាធម៌វិន័យរបស់ព្រះពុទ្ធ បា​នជួយអប់រំមនុស្សប្រុស ស្រីឱ្យប្រព្រឹត្តនូវអំពើល្អសម្រាប់រស់នៅក្នុងសង្គម ។ ជាទូ​ទៅ អ្នកបួសគឺមានឱកាស និង ពេលវេលាច្រើនសម្រាប់សិក្សា រៀនសូត្រគ្រប់មុខវិជ្ជា ទោះអ្នកបួសនោះជាកូនអ្នកស្រែចំការ​ក្រីក្រក្តី ។ 
 
 តាមរយៈសិក្សាទាំងធម៌ ឲ្យ​វិន័យនិងសិក្សាពីខាងក្រៅផងមនុស្ស មិនល្អអាចក្លាយជា មនុស្សល្អសម្រាប់​សង្គម ។ ម្លោះហើយ បានជានៅបណ្តាប្រទេសមួយចំនួន គេមាន ច្បាប់ទម្លាប់ ដើម្បីឱ្យ មនុស្ស ប្រុស បានបួសរៀនធម៌វិន័យក្នុងព្រះពុទ្ធសាសនា ។ ចំណែកក្នុងសង្គមខ្មែរពីបូរាណអ្នក ដែលលាចាកសិក្ខាបទពី ព្រះស​ង្ឃ ត្រូវបានគេ ប្រសិទ្ធនាមថាជា « អន្ទិត » ប្រែ កថា « បណ្ឌិត » ជាដើម ។ នេះបើ​តាម​ វ​ចនា​នុ​ក្រ​មស​ម្ដេចសង្ឃ ជួន ណាត ទំព័​រ ​៥៤៤ ។ 
 
 ដោយមើលឃើញថា ការអប់រំក្នុងព្រះពុទ្ធសាសនាដើរតួនាទីសំខាន់ក្នុងសង្គម ទើបបានជារាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់បញ្ជូលព្រះពុទ្ធសាសនា ជាសាសនារបស់រ​ដ្ឋ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា ៤៣ ។ 
 
តែយ៉ាងណានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងសង្គមខ្មែរ គេសង្កេតឃើញថា តម្លៃរ​​ប​​ស់​​​​ព្រះពុទ្ធសាសនា និង ការអនុវត្តធម៌វិន័យរបស់ព្រះភិក្ខុសង្ឃ ហាក់ដូចជា ធ្លាក់ចុះ ។ ធ្លាក់ចុះនេះក៏អាចបណ្តាលមកពី ព្រះភិក្ខុសង្ឃ និង សាមណេរមួយចំនួនប្រព្រឹត្ត ប្រាស​ចា​កធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ និង យកតួនាទីរបស់ព្រះពុទ្ធសាសនា បោកប្រាស់ពុទ្ធសាសនិកជន​ ធ្វើឱ្យជាប់ជា​ទោសទណ្ឌ ឬ បទឧក្រិដ្ឋ ដ៏​ទៃទៀត ក៏មា​នដែរ ។
 
 ជាក់ស្តែង ថ្មីៗនេះ ព្រះចៅអធិការស្តីទីវត្ត ឧត្តមមង្គលារាម ស្ថិតក្នុងភូមិ សែនសេរី​មង្គ​ល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានថ្នាក់ដឹកនាំសង្ឃ និង មន្ត្រី​ធ​ម្មកា​រស្រុក​មកជួយសម្របសម្រួល​ភ្លាមៗ ក្រោយពីលេចធ្លាយបទចោទ ៤ ចំណុចលើចៅអ​ធិកា​រស្ដីទី ឈ្មោះ ឡុង ភា ថាបាន ៖ ១.យកបច្ច័យក​សាងប្រើប្រាស់​មិនប្រក្រតីជាមួយគណៈកម្មការនិងពុទ្ធបរិស័ទ ។ ២.គ្មានសុជីវធម៌ និងសីលធម៌ក្នុងការអប់រំមនុស្ស ។៣.កេងប្រវ័ញ្ចបច្ច័យក្នុងពិធីបុណ្យមិនមានការឯកភាពគ្នា ។ ៤.ខ្វះការសា​មគ្គីឯ​ក​ភាព​ផ្ទៃក្នុងជាមួយនឹងអាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ធ្វើឲ្យពុទ្ធបរិស័ទចំណុះ​ជើងវត្តជាច្រើនគ្រួសារ ដាក់​ពាក្យប្ដឹងស្នើសុំឲ្យមន្ត្រីធម្មការ​ស្រុកខេត្ត ដូច​ជា​ ក្រសួងធម្មការ​និមន្តព្រះអង្គចៅអធិការស្ដីទីរូបនេះ ចេញពីវត្ត ដោយមិនអ​នុញ្ញា​តឲ្យចៅអធិការស្តីទីអង្គ​នេះ គ្រប់គ្រងវត្តឧត្តមមង្គលាលារាមបន្ត​ទៀត​ឡើយ ។
 
ជា​ការពិតសកម្មភាពនេះ បានជះ​ឥ​ទ្ធិ​ពល​អាក្រក់ដល់តម្លៃនៃព្រះពុទ្ធសាសនា និង ព្រះ​ភិក្ខុសង្ឃ​ដ៏​ទៃទៀត ជាអ្នកបួសត្រឹមត្រូវ ។ ព្រោះថាករណីខាងលើនេះ វាមិនមែនជា ក​រ​ណីថ្មីនោះទេ សម្រាប់ព្រះសង្ឃនៅក្នុងសង្គមខ្មែរ ។ ហើយរូបភាពបែបនេះ វាបាន ដើរខុសនឹងពាក្យចាស់បូរាណពោលថា « វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ » ។ 
 
ការប៉ះពាល់តម្លៃនៃសាសនាជារឿងមួយ ហើយរឿងក៏សំខាន់ជាងនេះ​ទៅទៀតនោះ គឺ ការធ្លាក់ចុះនេះ អាចបណ្តាលឱ្យសីលធម៌ប្រពៃណី ទំនៀមទម្លាប់ខ្មែរមួយ​ចំនួន ត្រូវ បា​ត់ប​ង់ផងដែរ ។ ព្រោះថា បុព្វជិតក្នុងព្រះពុទ្ធសាសនាមួយចំនួនបានប្រព្រឹត្ត ខុ​ស​ពី​​ក្បួ​នច្បាប់នៃព្រះពុទ្ធសាសនា និង បំភ្លេចចោ​លនូវតួនាទីជាអ្នកអប់រំ ។ 
 
 តែយ៉ាងណាក្តី គេមិនអាចស្តីបន្ទោស តែលើព្រះសង្ឃទាំងអស់នោះទេ ព្រោះថា រឿង​រ៉ាវ​ ដែលកើតឡើងកន្លងទៅនេះវាក៏ជាប់ទាក់ទិន​នឹងការរីកចំរើន នៃសង្គមសម័យថ្មី ការគ្រប់គ្រងរបស់ក្រសួងការអនុវត្តច្បាប់ផងដែរ ។ បើតាមអ្នកជំនាញ ធ្លាប់ អះ​អាង​ថា ការអប់រំសីលធម៌របស់ព្រះសង្ឃ ដល់មនុស្ស ប្រុស ស្រី ក្នុងសង្គមខ្មែរសព្វថ្ងៃ គឺ មិនអាចធ្វើបានច្រើនដូចព្រះសង្ឃក្នុងសង្គមខ្មែរកាលពីសម័យមុននោះទេ ។ មិនច្រើន ព្រោះក្នុងសម័យនេះ គឺអ្វីៗមានការវិវឌ្ឍជឿនលឿនសំបូរទៅដោយច្បាប់ផ្សេងៗ ជា ហេ​តុនាំ​ឱ្យសង្គមហាក់ឃ្លាតឆ្ងាយពីពុទ្ធសាសនា និង ព្រះសង្ឃ ។ 
 
 ជារួមមកវិញសង្គ​មខ្មែរ នៅតែត្រូវការព្រះសង្ឃនៃព្រះពុទ្ធសាសនា ចូលរួមជួយទូន្មានអប់រំផ្នែកសីលធម៌ ដើម្បីឱ្យ ប្រទេស ឬ ពលរដ្ឋ​ខ្មែរមានភាពថ្លៃថ្នូរ និង មានជីវភាព រស់នៅល្អប្រសើរតាមគន្លងព្រះពុទ្ធសាសនា ដែលដូនតាខ្មែរគោរពតាំងតែពីដើម រៀង​ម​ក ។ ដូច្នេះ មានតែសង្ឃអង្គឯងទេ គូរតែបង្កើនការ​គោរពវិន័យតាមច្បាប់ ក្បួន ហើយបន្តស្វែងរកចំណេះដឹងដើម្បី ចូលរួមជួយទូន្មានអប់រំផ្នែក សីលធម៌ដល់ ជនប្រុសស្រី តាមតែអាចធ្វើទៅបាន ។ 
 
 ជាមួយគ្នានេះ ក្រសួងធម្មការ និង សាសនាគួរតែពិនិត្យចំប្រព័ន្ធគ្រប់គ្រងជាថ្មី ឱ្យ ជា​ក់លា​ក់ជាងមុនទៅលើវត្តអារាមនៅទូទាំងប្រទេស ដោយមិនរង់ចាំស្តាប់តែរ​បាយ​ការ​ណ៍ពីថ្នាក់ក្រោមនោះឡើយ ។ ប្រព័ន្ធគ្រប់គ្រងថ្មី ក្នុងការពិនិត្យទៅ​ចំនួន ព្រះសង្ឃ កា​រអនុវត្តធម៌វិន័យ​ កម្មវិ​ធីសិក្សាគ្រូ ការស្នាក់នៅ​ ព្រះភិក្ខុសង្ឃ ឬ សាមណេរ និង ជា​ពិសេ​​សកា​រប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ។ បើមិនប្រឹងប្រែងទេ តម្លៃនៃព្រះពុទ្ធសាសនាអាចនឹងធ្លាក់ចុះ ក៏ព្រោះតែភាពធូរលុង ក្នុងការគោរពច្បាប់វិន័យនៃសង្ឃ ទូ​ទៅ​ ៕

ដោយ​លោក គឹម សារឿន
ខេត្តក្រចេះ ៖   យុវជនគឺជាទំពាំងស្នងឬស្សី ហើយមនុស្សម្នាក់ៗត្រូវតែប្រឹងប្រែងដោយខ្លូនឯង ដើម្បីឆ្ពោះទៅមុខពោពេញដោយការអភិវឌ្ឍ ជាប្រយោជន៍ដល់ការកសាងប្រទេសជាតិ និងជាគម្រូយុវជនជំនាន់ក្រោយ ហើយត្រូវប្រមូលផ្តុំយុវជនគ្រប់ទិសទីជាមហាកម្លាំងសាមគ្គីក្នុងការរួមចំណែកកសាងបន្ថែម និងលើកកម្ពស់ប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ ចំនួន ៦០០ នាក់ ក្នុងសាលមហោរស្រព្វខេត្ត នាព្រឹកថ្ងៃទី ២៦ មីនា ឆ្នាំ ២០១៩ ។  ដែលមានការចូលរួមពី

ឧត្តមានជ័យ ៖ពលរដ្ឋនៅ​ស្រុក អន្លង់វែង បានរៀបរាបថា បឹងតា​ម៉ុកក្នុងទីរួមស្រុក ជាបឹងធម្មជាតិ មានផ្ទៃល្វឹងល្វើយ និងមាន​ចំនុចជាច្រើនអា​ចធ្វើឲ្យអ្នកមកលេ​ងលម្ហែអារម្មណ៍ពេ​ល​សម្រាក ។ ប៉ុន្តែអកុសលដែលប្រធា​នមន្ទីរទេសចរណ៍ខេត្ត មិនបានរវី​រ​វល់​កែកុនទីតាំង​នេះ ជាកន្លែង​​ដើម្បីទាក់ទាញអ្នកទេ​សចរណ៍មកលេ​ងកំសាន្តបាន គ្រាន់​តែទុកទី​តាំងដ៏ល្អនេះ​ចោល​គួរឲ្យស្តាយពេ​កហើយ ។ ជាក់​ស្តែងណាស់ កន្លែងនេះប្រសិនប្រធាន​មន្ទីរ ឬ លោកអភិ​បាលខេត្តកែកុនវិ​និ​យោគ​ធ្វើឲ្យមានសោភ័​ណភាព សួនលំអ​រ​ ក្យុះទឹក​អង្គុយលេង ដាក់ភ្លើង​បំភ្លឺ និងចា​ក់បេ​​តុង​ព័ទ្ធជុំវិញ ពិតជាអាច​ផ្គត់ផ្គង់ឲ្យអ្នកស្រុកអន្លង់វែងសប្បាយរីក​រាយ រាល់ពេលថ្ងៃ​ឈប់សម្រាក ។ 

 កំពង់ធំ: ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំបានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គសិក្ខាសាលាស្ដីពីសមិទ្ធផល និងផែនការសកម្មភាពក្នុងការអនុវត្តនយោបាយ សមភាពយេនឌ័រ រួមទាំងមានការអញ្ជើញចូលរួមពីអស់លោកលោកស្រី មន្ទីរជុំវិញខេត្តកំពង់ធំ រួមទាំងខេត្តចំនួន ៥ គឺខេត្ត បាត់ដំបង កំពង់ឆ្នាំង កំពត កែប និងកំពង់ធំ បានអញ្ជើញចូលរួម។      លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំបានឡើងធ្វើសេចក្ដីរាយការណ៍ស្ដីពីការអភិវឌ្ឍរបស់សកម្មភាពយេនឌ័រ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ដែលបានប្រសូត្រចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០១៨ ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្ដេចអគ្គមហាសេនាបតីតេជោហ៊

ខេត្តក្រចេះ ៖នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខា រួមនិង សមាជិក សមាជិ​ការ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្រ្តី​អ​នុ​សាខា​ស្រុកសំបូរ បាននាំយកអំណោយមនុស្សធម៌​របស់សាខាកាកបាទក្រហមកម្ពុ​ជា ខេត្តក្រចេះ ទៅចែកជូន​ដល់គ្រួសាររងគ្រោះដោ​យខ្យល់កន្រ្តាក់ស្រាល ចំនួន ៣១ គ្រួសារ នៅភូមិទោង ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។ នៅក្នុងឱកាសសំណះសំណាលនោះដែរ ឯកឧត្តមប្រធានសាខា បានចូលរួមសោកស្តាយ​ជាខ្លាំង ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះដែលបានបណ្តាលអោយខូចខាត់ទ្រព្យសម្បត្តិ និងរងរបួសដោយហេតុការណ៏នេះ ព្រមទាំងបាន​ផ្តាំផ្ញើសូមអោយបងប្អូនមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ បើនៅតាមទីវាលត្រូវរកកន្លែងដែលមានសុវត្ថិភាពជ្រក ។ ជាមួ

 កំពង់ធំ ÷ បច្ចុប្បន្ននេះ ស្រាកំពុងតែនាំមុខក្នុងកម្មវិធីផ្សេងៗ ដែលយើងកំពុងតែគិតថាគឺជាការទទួលស្វាគមន៍ដ៏សមរម្យបំផុតនៅក្នុងគ្រប់កម្មវិធី និង ការជួបជុំមិត្តភក្កិ ។ ទស្សនៈផ្ទុយគ្នាមួយទៀតគឺ ស្រាក៏កំពុងតែបំផ្លាញនៃកិត្តិយស និងសុខភាពយ៉ាងធ្ងន់ធ្ងរផងដែរ ។ ជាក់ស្ដែងថ្ងៃទី ២៦.មីនា.​២០១៩ មានបុរសវ័យចំណាស់ម្នាក់ឈ្មោះ ចាន់ វី ភេទ ប្រុស អាយុ៥៦ឆ្នាំ មុខរបរនគរបាល នៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានដាច់ខ្យល់ស្លាប់ ក្រោយពីស្រវឹងជាច្រេីនថ្ងៃមិនបានពិសារបាយ ខណៈកំពុងនៅផ្ទះអ្នកដន្លង ក្នុងភូមិស្រម៉ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ បើយោងតាមអ្នកស្រី ភោគ ផេក ភេទស្រី អាយុ ៥៣ឆ្នាំ (ត្រូវជាអ្នកដន្លងរបស់ជនរងគ្រោះ) រស់នៅភូមិស្រម៉ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក បានរៀបរាប់ថា ជនរងគ្រោះឈ្ម

 ខេត្តសៀមរាប៖ ភរិយាចាងហ្វាងកាសែត ក្រុងសៀមរាប បានអំពាវនាវរកជំនួយឧបត្ថមពីសប្បុរសជន ដើម្បីជួយសង្គ្រោះ ស្វាមីរបស់ខ្លួន ដែលត្រូវវះកាត់ជម្ងឺគ្រោះក្នុងប្រមាត់។ អ្នកស្រី ទូច គឹមលាង ភរិយាលោក អ៊ុក សុភារិន្ទ ចាងហ្វាងកាសែត ក្រុងសៀមរាប រស់នៅក្រុង ខេត្តសៀមរាប បានសរសេរលិខិតអំពាវនាវ ស្នើសុំជំនួយឧបត្ថម្ភជួយដល់ស្វាមីខ្លួន ដែលកំពុងមានជំងឺធ្ងន់ ហើយមានជីវភាពខ្វះខាត។ អ្នកស្រីបញ្ជាក់ថា គោលបំណង នៃការសរសេរលិខិតខាងលើនេះ គឺមានគោលបំណង ស្វែងរកសប្បុរសជន ដើម្បីជួយសង្គ្រោះស្វាមីពីជម្ងឺ។ សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ក្នុង និងក្រៅប្រទេស ដែលមានមេត្តាធម៌ចំពោះនាងខ្ញុំ ទូច គឹមលាង សូមទំនាក់ទំនងមកទូរស័ព្ទលេខ 0889090368៕

ខេត្តក្រចេះ ៖នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញក្នុងពិធីបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀខុសច្បាប់លើកទី៤ ឆ្នាំ២០១៩ ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហឿ ស៊ីយ៉ែម អភិបាលរងខេត្ត ឯកឧត្តមឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងជាប្រធានធចិន្ត្រៃយ៍លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលោកជំទាវ តំណាងស្ថាប័ន អង្គភាព ខេត្ត ស្រុក ឃុំ សង្កាត់ ប្រមាណជាង ៤០០នាក់ ។ នៅក្នុងពិធីឯកឧត្តមឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាក់ពីការងារស្តានីតិសម្បទា ដោយខេត្តក្រចេះមានមណ្ឌលសម្រាប់ផ្តាច់សារធាតុញៀនចំនួន០១កន្លែង ដែលមានឈ្មោះ “ មជ្ឈបណ្ឌលអប់រំ ព្យាបាល បន្សាប និងស្តានីតិសម្បទាអ្នកញ

កំពង់ចាម ៖ខែ​ មី​នា ឆ្នាំ ២០១៩ យើងនេះ គ្រប់បណ្ដាខេត្តមួយចំនួនកំពុងរង​នូវគ្រោះធម្មជាតិ និង​គ្រោះអគ្គីភ័យ ជាក់ស្ដែងនៅថ្ងៃ ២៧ មី​នា នេះផ្ទះពលរដ្ឋ០៧ខ្នង ស្មើ០៧គ្រួសារ​បានឆេះទាំងស្រុង ស្ថិតនៅឃុំ ​ពាមកោះស្នា ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម កាលពីវេលាម៉ោ​ងជិត ៦ ព្រលប់ថ្ងៃនេះ ។ បើយោ​ងតាម​សេចក្ដីរាយការណ៍​របស់ស្នងការនគរបា​លខេត្តតាមប្រព័ន្ធតេឡេក្រាម បានបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យអ​ធិការស្រុក រថយន្តពន្លត់​អគ្គីភ័យស្នងការ ជាច្រើន​គ្រឿង និងប្រើប្រាស់ទឹក ដើម្បីសង្គ្រោះ និងគ្រប់គ្រងបាន​ទាំងស្រុង បន្ទាប់ពីរថយន្តទៅដល់គោលដៅ ប៉ុន្តែ​ជា​អកុសល្យ មុនរថយន្តទៅ​ដល់ត្រូវឆាបឆេះ​អស់ ០៧ខ្នងផ្ទះរួចទៅ​ហើយ ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆា​បឆេះនេះ​បណ្ដាលមកពីផ្ទុះបំពង់ហ្គាស និងជា​​ការ​ធ្វេស​ប្រហែសរបស់ព​ល​

ថ្ងៃនេះ
000000172
ម្សិលមិញ
000000170
ខែ​នេះ
000004454
ស​ប្តា​ហ៍​នេះ
000000172
សរុប
000598002