ថ្ងៃពុធ ទី19 ខែមិថុនា ឆ្នាំ 2019
|
Contact Us: 071 67 59 999, 092 72 65 56, 089 89 62 62
សំណង់ ០៤ល្វែង នៅចំនុចផ្សាររ៉ាលើដីស្ថានីយ៍រថភ្លើង កំពុងផ្តល់ផលប្រយោជន៍សារជាថ្មីដល់ក្រុមហ៊ុន អាន កូ បែរជាអាជ្ញាធរក្រុងឆ្លើយថា អត់ដឹង !
ការពិពណ៌នា
 
 បន្ទាយមានជ័យ÷ 
តាមប្រភពពីអា​ជីវករនៅចំនុចទល់​មុខផ្សាររ៉ា ថ្មីដែលជាប់និងផ្លូវជាតិលេខ៥ បានអោយដឹងថា សំណង់៤ល្វែង ដែលជាកន្លែងរបស់ពួកគាត់​បើកអាជីវកម្មលក់ដូរសព្វថ្ងៃនេះ គឺជាសំណង់របស់ក្រុម​ហ៊ុនអានកូ ដែលបន្សល់ទុកនៅបណ្តោះសន្ន ខណៈ​សំណង់ផ្សេងៗទៀត ត្រូវបានវាយកម្ទេចចោល ដោយសាររដ្ឋត្រូវការយកមកគ្រប់គ្រងដើម្បីធ្វើជាស្ថានីយ៍រថភ្លើង ។ សំណង់៤ល្វែងដែលមិនទាន់បានវាយកម្ទេចចោលនេះ នៅក្បែរទីលានត្រួតពិនិត្យរបស់ការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
 
តាមប្រភពពីអាជីវករដែលកំពុងនៅបន្តបើកអា​ជីវកម្មនៅចំណុចដូចខាងលើបានអោយដឹងថា កាលលោក សាន ស៊ានហូ នៅជាអភិបាលក្រុងគឺដីជាប់ និងផ្លូវជាតិ​លេ​ខ ៥ ទល់មុខផ្សាររ៉ាថ្មីនេះ ត្រូវបានក្រុមហ៊ុនក្រោនរីសត របស់លោកឧកញ៉ា កុក អាន បាន​ប្រគល់អោយទៅរដ្ឋដើម្បីធ្វើជាស្ថានីរថភ្លើង ។ ហើយខាងក្រុមហ៊ុនក្រោនរីសត ក៏បានចេញសេចក្តីប្រកាសអោយអា​ជីវករទាំងអស់ត្រូវបញ្ឈប់អាជីវកម្ម ដោយរុះរើចេញពី​ចំនុចដីនេះ ជាបន្ទាន់ចាប់ពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩តទៅ ដោយផុតកំ​ណ​ត់ត្រឹមថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ ហើយក៏បានបញ្ជាក់ផងដែរថា អតិថិជនដែលបាន​បង់លុយ​ខែហើយ អាចទៅដក​លុយវិញបាន ។
 
ប្រភពបន្តថា លុះមកដល់ ខែឧសភា ឆ្នាំ២០១៩នេះ ស្រាប់តែលេចមុខបុរសម្នាក់ឈ្មោះ ចាន់ នី ដែលអះអាងថា ជាបុគ្គលិករបស់ក្រុមហ៊ុនក្រោនរីសត រឺ ក្រុមហ៊ុន អាន កូ បានឲ្យឈ្មោះ វី វ៉ាន់រ៉េត ឈរឈ្មោះ​ជាតំណាងអាជីវករ ដោយបង់លុយអោយទៅក្រុមហ៊ុនក្នុង ០៤ល្វែង នោះសរុប ៤០០០០ (បួនមុឺនបាត) និងទៅជួលអោយអា​ជីវ​ករ​​ ០​៣​នាក់ បន្តទៀតក្នុង ០១ល្វែង តំលៃ​១៥០០០ (មួយមុឺនប្រាំពា​ន់បាត)ក្នុង០១ខែ ។ ដោយមូលហេតុនេះហើយ បានធ្វើអោយ​ពួកគាត់ កើតជាចំងល់ថា ដីដែលពួកគា​ត់​(​អាជី​វក​រ)​ បើកអាជីវកម្មសព្វថ្ងៃ​នេះ គឺជាដីរបស់រដ្ឋ ដោយ​អោយខាងអ​យស្វ័យយាន្ត (ស្ថានីយ៍រថភ្លើង) ជាអ្នកគ្រប់គ្រងទៅហើយ តើហេតុអីបានជាក្រុមហ៊ុនក្រោនរីសត មកយកថ្លៃឈ្នួលពីពួកគាត់ទៀតយ៉ាង​ដូច្នេះ ខណៈ​ដីនេះ​មិ​នមែនជាកម្មសិទ្ធរបស់ក្រុមហ៊ុនទៀតនោះទេ ? អាជី​វករបន្តថា តើការមកយកថ្លៃឈ្នួលតូបនៅចំនុចផ្សាររ៉ាដែលមានចំនួន ៤ល្វែង នេះលោក​ឧកញ៉ា កុក អាន មានបានដឹងដែរទេ រឺ មន្ត្រីថ្នាក់ក្រោមរបស់លោកឧកញ៉ាកំពុងឃុបឃិ​តគ្នា ដោយយកលេះ យ​កឈ្មោះរបស់ក្រុមហ៊ុនក្រោនរីសត ដើម្បីមកគាប​សង្កត់យកលុយពីពួកគាត់យកលុយទៅដាក់ហោប៉ៅផ្ទាល់ខ្លួន និងចែកគ្នីគ្នា ។
 
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ លោក ចាន់ នី ដែលត្រូវបានគេដឹងថា ជាបុគ្គលិករបស់ក្រុមហ៊ុនអាន កូ បានប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទថា ការយកឈ្នួលពីក្រុមអាជីវករដែលកំពុងលក់ដូរនៅចំនុចផ្សារ៉ា គឺលោកទទួលបញ្ជារពីថ្នាក់លើ ។ បន្ទាប់មកលោក ចាន់ នី បានអោយសារព័ត៌មានយើងទូរស័ព្ទទៅសួរលោក សុខម ដែលជាមេរបស់គាត់បន្ថែមទៀត បើសារព័ត៌មានយើងចង់ដឹងឲ្យកាន់តែច្បាស់ពីបញ្ហានេះ។ នៅថ្ងៃខែឆ្នាំដដែលលោក សុខម  បានប្រាប់អោយដឹងថា រឿងដីនៅមុខផ្សារ៉ា គឺលោកមិនដឹងទេថា បច្ចុប្បន្ននេះជាដីរបស់រដ្ឋ រឺ ជាដីរបស់ក្រុមហ៊ុន ដោយលោកគ្រាន់តែដឹងថា ដីនៅមុខផ្សារ៉ា កាលពីមុន គឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន។  
 
នៅថ្ងៃខែឆ្នាំដូចខាងលើ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានផ្តល់​បទ​សំភា​សន៍​តាមទូរស័ព្ទឲ្យសារព័ត៌មានយើងដឹងថា លោកទើបតែចូលកាន់តំណែងថ្មីថ្មោង ដូច្នេះលោកនៅមិនទាន់អាចក្តោបបាននោះទេ ថាដីនៅទល់មុខផ្សាររ៉ានោះជាដី របស់ក្រុម រឺជាដីរដ្ ឋ។ ដោយឡែកលោកឧកញ៉ា សាន ស៊ានហូ អតីតអភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា លោកក៏មិនដឹងច្បាស់ដែរថាដីចំនុចនេះជាដីរបស់រដ្ឋ រឺ ​ជា​ដីរ​បស់ក្រុមហ៊ុនអាន កូ ដោយលោកគ្រាន់តែដឹងថា កាលពីលោកនៅកាន់តំណែ​ង គឺនៅ​ក្នុងអង្គប្រជុំត្រូវបានរដ្ឋដកហូតដីដែលក្រុមហ៊ុនរីសតគ្រប់គ្រងនៅទល់មុខផ្សាររ៉ាយ​កមកគ្រប់គ្រងវិញហើយ ដើម្បីប្រគល់ទៅអោយអយស្ម័យយាន្តធ្វើជាស្ថានីយ៍។
 
ពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត បានលើកឡើងថា ប្រសិនបើដីនៅ​ទល់មុខផ្សារ៉ាពិតជាដីរបស់អយស្វ័យយាន្តជាអ្នកគ្រប់គ្រងពិតប្រាកដមែន អាជ្ញាធរក្រុងនិងស្ថា​ប័ន​ពាក់ព័ន្ធគួរតែដល់ពេលបោ​សសំអាត និងរុះរើសំណង់ទាំងនោះចោលហើយ ដើម្បីកុំអោ​យបង្ក​ភាពអាណាធិបតេយ្យតទៅទៀត ។
 
ជុំវិញរឿងរ៉ាវនេះ អង្គភាពគេ​ហទំព័រ ឦសាន ប៉ុស្តិ៍ យើងស្វែងរកការបំភ្លឺពីលោកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុន ក្រោនរីសត និង ក្រុមហ៊ុន អាន កូ ផងដែរ តែរកការបំភ្លឺមិនបា​ននោះ​ទេ ព្រោះគ្មាន​លេខទូរស័ព្ទ ។ ដូច្នេះអង្គភាពយើងរង់​ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ ៕ 
 
ដោយ​ នាគ ស បន្ទាយមានជ័យ
ខេត្តក្រចេះ ៖   យុវជនគឺជាទំពាំងស្នងឬស្សី ហើយមនុស្សម្នាក់ៗត្រូវតែប្រឹងប្រែងដោយខ្លូនឯង ដើម្បីឆ្ពោះទៅមុខពោពេញដោយការអភិវឌ្ឍ ជាប្រយោជន៍ដល់ការកសាងប្រទេសជាតិ និងជាគម្រូយុវជនជំនាន់ក្រោយ ហើយត្រូវប្រមូលផ្តុំយុវជនគ្រប់ទិសទីជាមហាកម្លាំងសាមគ្គីក្នុងការរួមចំណែកកសាងបន្ថែម និងលើកកម្ពស់ប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ ចំនួន ៦០០ នាក់ ក្នុងសាលមហោរស្រព្វខេត្ត នាព្រឹកថ្ងៃទី ២៦ មីនា ឆ្នាំ ២០១៩ ។  ដែលមានការចូលរួមពី

ឧត្តមានជ័យ ៖ពលរដ្ឋនៅ​ស្រុក អន្លង់វែង បានរៀបរាបថា បឹងតា​ម៉ុកក្នុងទីរួមស្រុក ជាបឹងធម្មជាតិ មានផ្ទៃល្វឹងល្វើយ និងមាន​ចំនុចជាច្រើនអា​ចធ្វើឲ្យអ្នកមកលេ​ងលម្ហែអារម្មណ៍ពេ​ល​សម្រាក ។ ប៉ុន្តែអកុសលដែលប្រធា​នមន្ទីរទេសចរណ៍ខេត្ត មិនបានរវី​រ​វល់​កែកុនទីតាំង​នេះ ជាកន្លែង​​ដើម្បីទាក់ទាញអ្នកទេ​សចរណ៍មកលេ​ងកំសាន្តបាន គ្រាន់​តែទុកទី​តាំងដ៏ល្អនេះ​ចោល​គួរឲ្យស្តាយពេ​កហើយ ។ ជាក់​ស្តែងណាស់ កន្លែងនេះប្រសិនប្រធាន​មន្ទីរ ឬ លោកអភិ​បាលខេត្តកែកុនវិ​និ​យោគ​ធ្វើឲ្យមានសោភ័​ណភាព សួនលំអ​រ​ ក្យុះទឹក​អង្គុយលេង ដាក់ភ្លើង​បំភ្លឺ និងចា​ក់បេ​​តុង​ព័ទ្ធជុំវិញ ពិតជាអាច​ផ្គត់ផ្គង់ឲ្យអ្នកស្រុកអន្លង់វែងសប្បាយរីក​រាយ រាល់ពេលថ្ងៃ​ឈប់សម្រាក ។ 

 កំពង់ធំ: ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំបានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គសិក្ខាសាលាស្ដីពីសមិទ្ធផល និងផែនការសកម្មភាពក្នុងការអនុវត្តនយោបាយ សមភាពយេនឌ័រ រួមទាំងមានការអញ្ជើញចូលរួមពីអស់លោកលោកស្រី មន្ទីរជុំវិញខេត្តកំពង់ធំ រួមទាំងខេត្តចំនួន ៥ គឺខេត្ត បាត់ដំបង កំពង់ឆ្នាំង កំពត កែប និងកំពង់ធំ បានអញ្ជើញចូលរួម។      លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំបានឡើងធ្វើសេចក្ដីរាយការណ៍ស្ដីពីការអភិវឌ្ឍរបស់សកម្មភាពយេនឌ័រ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ដែលបានប្រសូត្រចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០១៨ ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្ដេចអគ្គមហាសេនាបតីតេជោហ៊

ខេត្តក្រចេះ ៖នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខា រួមនិង សមាជិក សមាជិ​ការ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្រ្តី​អ​នុ​សាខា​ស្រុកសំបូរ បាននាំយកអំណោយមនុស្សធម៌​របស់សាខាកាកបាទក្រហមកម្ពុ​ជា ខេត្តក្រចេះ ទៅចែកជូន​ដល់គ្រួសាររងគ្រោះដោ​យខ្យល់កន្រ្តាក់ស្រាល ចំនួន ៣១ គ្រួសារ នៅភូមិទោង ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។ នៅក្នុងឱកាសសំណះសំណាលនោះដែរ ឯកឧត្តមប្រធានសាខា បានចូលរួមសោកស្តាយ​ជាខ្លាំង ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះដែលបានបណ្តាលអោយខូចខាត់ទ្រព្យសម្បត្តិ និងរងរបួសដោយហេតុការណ៏នេះ ព្រមទាំងបាន​ផ្តាំផ្ញើសូមអោយបងប្អូនមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ បើនៅតាមទីវាលត្រូវរកកន្លែងដែលមានសុវត្ថិភាពជ្រក ។ ជាមួ

 កំពង់ធំ ÷ បច្ចុប្បន្ននេះ ស្រាកំពុងតែនាំមុខក្នុងកម្មវិធីផ្សេងៗ ដែលយើងកំពុងតែគិតថាគឺជាការទទួលស្វាគមន៍ដ៏សមរម្យបំផុតនៅក្នុងគ្រប់កម្មវិធី និង ការជួបជុំមិត្តភក្កិ ។ ទស្សនៈផ្ទុយគ្នាមួយទៀតគឺ ស្រាក៏កំពុងតែបំផ្លាញនៃកិត្តិយស និងសុខភាពយ៉ាងធ្ងន់ធ្ងរផងដែរ ។ ជាក់ស្ដែងថ្ងៃទី ២៦.មីនា.​២០១៩ មានបុរសវ័យចំណាស់ម្នាក់ឈ្មោះ ចាន់ វី ភេទ ប្រុស អាយុ៥៦ឆ្នាំ មុខរបរនគរបាល នៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានដាច់ខ្យល់ស្លាប់ ក្រោយពីស្រវឹងជាច្រេីនថ្ងៃមិនបានពិសារបាយ ខណៈកំពុងនៅផ្ទះអ្នកដន្លង ក្នុងភូមិស្រម៉ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ បើយោងតាមអ្នកស្រី ភោគ ផេក ភេទស្រី អាយុ ៥៣ឆ្នាំ (ត្រូវជាអ្នកដន្លងរបស់ជនរងគ្រោះ) រស់នៅភូមិស្រម៉ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក បានរៀបរាប់ថា ជនរងគ្រោះឈ្ម

 ខេត្តសៀមរាប៖ ភរិយាចាងហ្វាងកាសែត ក្រុងសៀមរាប បានអំពាវនាវរកជំនួយឧបត្ថមពីសប្បុរសជន ដើម្បីជួយសង្គ្រោះ ស្វាមីរបស់ខ្លួន ដែលត្រូវវះកាត់ជម្ងឺគ្រោះក្នុងប្រមាត់។ អ្នកស្រី ទូច គឹមលាង ភរិយាលោក អ៊ុក សុភារិន្ទ ចាងហ្វាងកាសែត ក្រុងសៀមរាប រស់នៅក្រុង ខេត្តសៀមរាប បានសរសេរលិខិតអំពាវនាវ ស្នើសុំជំនួយឧបត្ថម្ភជួយដល់ស្វាមីខ្លួន ដែលកំពុងមានជំងឺធ្ងន់ ហើយមានជីវភាពខ្វះខាត។ អ្នកស្រីបញ្ជាក់ថា គោលបំណង នៃការសរសេរលិខិតខាងលើនេះ គឺមានគោលបំណង ស្វែងរកសប្បុរសជន ដើម្បីជួយសង្គ្រោះស្វាមីពីជម្ងឺ។ សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ក្នុង និងក្រៅប្រទេស ដែលមានមេត្តាធម៌ចំពោះនាងខ្ញុំ ទូច គឹមលាង សូមទំនាក់ទំនងមកទូរស័ព្ទលេខ 0889090368៕

ខេត្តក្រចេះ ៖នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញក្នុងពិធីបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀខុសច្បាប់លើកទី៤ ឆ្នាំ២០១៩ ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហឿ ស៊ីយ៉ែម អភិបាលរងខេត្ត ឯកឧត្តមឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងជាប្រធានធចិន្ត្រៃយ៍លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលោកជំទាវ តំណាងស្ថាប័ន អង្គភាព ខេត្ត ស្រុក ឃុំ សង្កាត់ ប្រមាណជាង ៤០០នាក់ ។ នៅក្នុងពិធីឯកឧត្តមឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាក់ពីការងារស្តានីតិសម្បទា ដោយខេត្តក្រចេះមានមណ្ឌលសម្រាប់ផ្តាច់សារធាតុញៀនចំនួន០១កន្លែង ដែលមានឈ្មោះ “ មជ្ឈបណ្ឌលអប់រំ ព្យាបាល បន្សាប និងស្តានីតិសម្បទាអ្នកញ

កំពង់ចាម ៖ខែ​ មី​នា ឆ្នាំ ២០១៩ យើងនេះ គ្រប់បណ្ដាខេត្តមួយចំនួនកំពុងរង​នូវគ្រោះធម្មជាតិ និង​គ្រោះអគ្គីភ័យ ជាក់ស្ដែងនៅថ្ងៃ ២៧ មី​នា នេះផ្ទះពលរដ្ឋ០៧ខ្នង ស្មើ០៧គ្រួសារ​បានឆេះទាំងស្រុង ស្ថិតនៅឃុំ ​ពាមកោះស្នា ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម កាលពីវេលាម៉ោ​ងជិត ៦ ព្រលប់ថ្ងៃនេះ ។ បើយោ​ងតាម​សេចក្ដីរាយការណ៍​របស់ស្នងការនគរបា​លខេត្តតាមប្រព័ន្ធតេឡេក្រាម បានបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យអ​ធិការស្រុក រថយន្តពន្លត់​អគ្គីភ័យស្នងការ ជាច្រើន​គ្រឿង និងប្រើប្រាស់ទឹក ដើម្បីសង្គ្រោះ និងគ្រប់គ្រងបាន​ទាំងស្រុង បន្ទាប់ពីរថយន្តទៅដល់គោលដៅ ប៉ុន្តែ​ជា​អកុសល្យ មុនរថយន្តទៅ​ដល់ត្រូវឆាបឆេះ​អស់ ០៧ខ្នងផ្ទះរួចទៅ​ហើយ ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆា​បឆេះនេះ​បណ្ដាលមកពីផ្ទុះបំពង់ហ្គាស និងជា​​ការ​ធ្វេស​ប្រហែសរបស់ព​ល​

ថ្ងៃនេះ
000000338
ម្សិលមិញ
000001321
ខែ​នេះ
000016515
ស​ប្តា​ហ៍​នេះ
000003329
សរុប
000543221