ឆេះទៀតហើយផ្ទះប្រជាពលរដ្ឋ ០៧ ខ្នងនៅរដូវក្ដៅនាឆ្នាំនេះ
ថ្ងៃពុធ ទី27 ខែមីនា ឆ្នាំ 2019 ម៉ោង 9:23 PM
ការពិពណ៌នា
កំពង់ចាម ៖
ខែ មីនា ឆ្នាំ ២០១៩ យើងនេះ គ្រប់បណ្ដាខេត្តមួយចំនួនកំពុងរងនូវគ្រោះធម្មជាតិ និងគ្រោះអគ្គីភ័យ ជាក់ស្ដែងនៅថ្ងៃ ២៧ មីនា នេះផ្ទះពលរដ្ឋ០៧ខ្នង ស្មើ០៧គ្រួសារបានឆេះទាំងស្រុង ស្ថិតនៅឃុំ ពាមកោះស្នា ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម កាលពីវេលាម៉ោងជិត ៦ ព្រលប់ថ្ងៃនេះ ។
បើយោងតាមសេចក្ដីរាយការណ៍របស់ស្នងការនគរបាលខេត្តតាមប្រព័ន្ធតេឡេក្រាម បានបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យអធិការស្រុក រថយន្តពន្លត់អគ្គីភ័យស្នងការ ជាច្រើនគ្រឿង និងប្រើប្រាស់ទឹក ដើម្បីសង្គ្រោះ និងគ្រប់គ្រងបានទាំងស្រុង បន្ទាប់ពីរថយន្តទៅដល់គោលដៅ ប៉ុន្តែជាអកុសល្យ មុនរថយន្តទៅដល់ត្រូវឆាបឆេះអស់ ០៧ខ្នងផ្ទះរួចទៅហើយ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះបណ្ដាលមកពីផ្ទុះបំពង់ហ្គាស និងជាការធ្វេសប្រហែសរបស់ពលរដ្ឋ ទើបបង្កអោយមានគ្រោះអគ្គីភ័យកើតឡើង ។
ក្នុងនាមអាជ្ញាធរមូលដ្ឋានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមរាល់ការរាលដាលឆាបឆេះ សហការគ្នាដើម្បីសង្គ្រោះ និងរាយការណ៍ជាបន្ទាន់ដល់ស្ថាប័នពន្លត់អគ្គីភ័យ និងត្រូវមានបំពង់ហ្គាសការពារសុវត្ថិភាព ។ ជាពិសេសត្រូវប្រយ័ត្នប្រយែងរាល់ការប្រើប្រាស់ប្រព័ន្ធអគ្គីសនី ត្រូវចូលរួមទាំងអស់គ្នា ដើម្បីសេចក្ដីសុខយើងទាំងអស់គ្នា ! ព័ត៌មានលំអិតនៅវគ្គបន្ត ...