កាកបាទក្រហមខេត្តក្រចេះបន្តនាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់
ថ្ងៃពុធ ទី27 ខែមីនា ឆ្នាំ 2019 ម៉ោង 2:57 PM
ការពិពណ៌នា
ខេត្តក្រចេះ ៖
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខា រួមនិង សមាជិក សមាជិការ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខាស្រុកសំបូរ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ស្រាល ចំនួន ៣១ គ្រួសារ នៅភូមិទោង ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។
នៅក្នុងឱកាសសំណះសំណាលនោះដែរ ឯកឧត្តមប្រធានសាខា បានចូលរួមសោកស្តាយជាខ្លាំង ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះដែលបានបណ្តាលអោយខូចខាត់ទ្រព្យសម្បត្តិ និងរងរបួសដោយហេតុការណ៏នេះ ព្រមទាំងបានផ្តាំផ្ញើសូមអោយបងប្អូនមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ បើនៅតាមទីវាលត្រូវរកកន្លែងដែលមានសុវត្ថិភាពជ្រក ។