រមណីយដ្ឋានបឹងតាម៉ុកគ្មានការកែច្នៃប្រឌិតឲ្យទាក់ទាញអ្នកទេសចរណ៍ទាល់តែសោះ !
ថ្ងៃអង្គារ ទី26 ខែមីនា ឆ្នាំ 2019 ម៉ោង 5:44 PM
ការពិពណ៌នា
ឧត្តមានជ័យ ៖
ពលរដ្ឋនៅស្រុក អន្លង់វែង បានរៀបរាបថា បឹងតាម៉ុកក្នុងទីរួមស្រុក ជាបឹងធម្មជាតិ មានផ្ទៃល្វឹងល្វើយ និងមានចំនុចជាច្រើនអាចធ្វើឲ្យអ្នកមកលេងលម្ហែអារម្មណ៍ពេលសម្រាក ។
ប៉ុន្តែអកុសលដែលប្រធានមន្ទីរទេសចរណ៍ខេត្ត មិនបានរវីរវល់កែកុនទីតាំងនេះ ជាកន្លែងដើម្បីទាក់ទាញអ្នកទេសចរណ៍មកលេងកំសាន្តបាន គ្រាន់តែទុកទីតាំងដ៏ល្អនេះចោលគួរឲ្យស្តាយពេកហើយ ។
ជាក់ស្តែងណាស់ កន្លែងនេះប្រសិនប្រធានមន្ទីរ ឬ លោកអភិបាលខេត្តកែកុនវិនិយោគធ្វើឲ្យមានសោភ័ណភាព សួនលំអរ ក្យុះទឹកអង្គុយលេង ដាក់ភ្លើងបំភ្លឺ និងចាក់បេតុងព័ទ្ធជុំវិញ ពិតជាអាចផ្គត់ផ្គង់ឲ្យអ្នកស្រុកអន្លង់វែងសប្បាយរីករាយ រាល់ពេលថ្ងៃឈប់សម្រាក ។
ចំពោះបញ្ហានេះក្រុមការងារមិនអាចសុំការពន្យល់បានពីសំណាក់ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តមានជ័យនៅឡើយទេ ខណៈតំបន់មួយនៃខេត្តឧត្តមមានជ័យអភិបាលខេត្តបានកែកុនជាកន្លែងទេសចរណ៍អាចរកចំណូលជូនអ្នកស្រុកបានរាល់ថ្ងៃផងដែរ ៕
ដោយ ០០៤


