ពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ
ថ្ងៃអង្គារ ទី26 ខែមីនា ឆ្នាំ 2019 ម៉ោង 2:50 PM
ការពិពណ៌នា
.jpg)
.jpg)
.jpg)
ខេត្តក្រចេះ ៖
យុវជនគឺជាទំពាំងស្នងឬស្សី ហើយមនុស្សម្នាក់ៗត្រូវតែប្រឹងប្រែងដោយខ្លូនឯង ដើម្បីឆ្ពោះទៅមុខពោពេញដោយការអភិវឌ្ឍ ជាប្រយោជន៍ដល់ការកសាងប្រទេសជាតិ និងជាគម្រូយុវជនជំនាន់ក្រោយ ហើយត្រូវប្រមូលផ្តុំយុវជនគ្រប់ទិសទីជាមហាកម្លាំងសាមគ្គីក្នុងការរួមចំណែកកសាងបន្ថែម និងលើកកម្ពស់ប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ ចំនួន ៦០០ នាក់ ក្នុងសាលមហោរស្រព្វខេត្ត នាព្រឹកថ្ងៃទី ២៦ មីនា ឆ្នាំ ២០១៩ ។ ដែលមានការចូលរួមពីសំណាក់ឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះផងដែរ ។
មានប្រសាសន៍ក្នុងពិធី ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហ៊ុន ម៉ានី បានបញ្ជាក់ថា ៖ សហភាពសហព័ន្ធយុវជនកម្ពុជា មានដើមកំណើតពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ០២ ធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយសម្តេចទាំង៣ ជាពិសេសសម្តេចតេជោ តែម្តង ហើយបច្ចុប្បន្នបានប្តូរឈ្មោះទៅជា សហភាពសហព័ន្ធយុវជនកម្ពុជា ពិតមែនតែបានប្តូរឈ្មោះ ប៉ុន្តែនៅតែបន្តបេសកកម្មក្នុងគោលដៅសំខាន់ៗ ដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ឯកឧត្តម បន្តថា ៖ «សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្ដសកម្មភាពចូលរួមជាវិជ្ជាមានដល់សង្គមកម្ពុជា ជាពិសេសការបន្ដចូលរួមជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័នដៃគូ និងបុគ្គល ដែលមានបេះដូង និងបេសកកម្មដូចគ្នាលើការកសាងអភិវឌ្ឍន៍កម្ពុជាមួយរឹងមាំ និងកាន់តែមានការទទួលស្គាល់ទាំងក្នុងកម្រិតជាតិ និងអន្ដរជាតិ»ដោយផ្អែកលើមូលដ្ឋានធនធានមនុស្ស យុវជនកម្ពុជាដែលមានការទទួលខុសត្រូវ មានឧត្តមគតិ មនសិកា ស្នេហាជាតិ ដើម្បីជាសរសរទ្រូងនៃឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងអនាគត ។