ពឹងផ្អែកទៅលើក្រដាស់មួយសន្លឹកនេះ លោកឧកញ៉ាមុខស្រស់ តុប វីរ៉ាដា ដឹកឈើផ្អើលភាគឦសាន
ថ្ងៃសុក្រ ទី15 ខែមីនា ឆ្នាំ 2019 ម៉ោង 8:48 PM
ការពិពណ៌នា
ខេត្តត្បូងឃ្មុំ៖
លោកឧកញ៉ា តុប វីរ៉ាដា ដឹកជញ្ជូនឈើយ៉ាងសកម្មចេញពីស្រុកកោះញ៉ែកខេត្តមណ្ឌលគិរី ដើម្បីយកទៅផ្គត់ផ្គង់នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញដោយពឹងផ្អែកទៅលើប៉េសេស្របច្បាប់ ។
ប្រភពរាយការណ៍បានឲ្យដឹងថាកាលពីយប់ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយជំនាញស្ទាក់ចាប់បានរថយន្តវេអងដឹកឈើរាប់រយម៉ែត្រគូប នៅចំណុចភូមិកោះថ្ម ឃុំអន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំបម្រុងលោតឆ័ត្រតាមច្រកទន្លេចាម និង ច្រករបៀងផ្សេងៗទៀតទៅប្រទេសវៀតណាម តែអកុសល អស់ល័ក្ខត្រូវកម្លាំងសហការបង្ក្រាបបាន ។
ប្រភពបានបន្តថា រថយន្តដឹកឈើប្រភេទនេះ បានឆ្លងកាត់តាមច្រកទន្លេចាមជាញឹកញាប់មិនដែលឃើញសមត្ថកិច្ចបង្ក្រាបម្ដងឡើយ ។ ទើបតែថ្ងៃនេះ ត្រូវអស់ល័ក្ខ ។បើតាមសេចក្ដីរាយការណ៍ឲ្យដឹងថា នៅលើក្រដាស់ប៉េសេមួយសន្លឹកនោះ បញ្ជាក់ថារថយន្តដឹកឈើ ជារបស់លោកឧកញ៉ាដុះស្លែ តុប វីរ៉ដា ប្រចាំនៅភាគឦសាន ។
ប្រភពច្បាស់ការណ៍បានឲ្យឦសានប៉ុស្តិ៍ដឹងថា លោកឧកញ៉ាម្នាក់នេះ តែងតែរកសុីកាប់បំផ្លាញព្រៃឈើជាច្រើនឆ្នាំមកហើយ នៅលើទឹកដីភាគឦសាន ដោយគាត់អាងលើប៉េសេ ដែលជំនាញរដ្ឋបាលព្រៃឈើចេញអោយ តែផ្ទុយទៅវិញ លោកឧញ៉ាម្នាក់នេះបានដឹកឈើឆ្លងទៅប្រទេសវៀតណាមដោយខុសពីច្បាប់អនុញ្ញាតទៅវិញ ។