ផ្ទុះបំពង់ហ្គាសនៅមិចស៊ីកូស្លាប់ និង របួស ៨០នាក់
ថ្ងៃសៅរ៍ ទី19 ខែមករា ឆ្នាំ 2019 ម៉ោង 2:43 PM
ការពិពណ៌នា
ប្រទេសមិចសុីកូ៖
ពិតជារន្ធត់មែន ហេតុការផ្ទុះបំពង់ហ្គាស បណ្តាលឲ្យមនុស្ស ស្លាប់២០នាក់ និង៦០ នាក់ទៀតរងរបួស ដោយសារតែពលរដ្ឋទាំងនោះព្យាយាមលួចបូមយកហ្គាស ប្រេងសាំងយកទៅលក់ កាលពីយប់ថ្ងៃទី 18ខែមករាឆ្នាំ 2019 ។
បណ្តាញទូរទស្សន៍មិចស៊ីកូ បានផ្សព្វផ្សាយនូវរូបភាពស្តីពីភ្លើងឆេះយ៉ាងខ្លាំង ក្រោយការផ្ទុះ និងសម្លេងស្រែកទ្រហ៊ោយំ អំពាវនាវឲ្យជួយ ពេល សាច់ញាតិរបស់ខ្លួនត្រូវភ្លើងឆាបឆេះ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅក្នុងស្រុក Tlahuelilpan ជិតរោងចក្រចម្រាញ់ប្រេងនៅភាគខាងជើង រដ្ឋធានីមិចស៊ីកូ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា បំពង់បង្ហូរហ្គាសបានបែកធ្លាយហើយផ្ទុះឆេះតែម្តង កាលពីយប់ថ្ងៃទី១៨ខែមករា សម្លាប់មនុស្សយ៉ាងតិច២០នាក់និងរបួស ជាង៦០នាក់ ។ មូលហេតុបណ្តាលឲ្យស្លាប់និងរបួសច្រើនបែបនេះ ដោយសារតែ ក្រុមពលរដ្ឋ បានខិតខំបូមហ្គាសចេញពីបំពង់ដែលបែកនោះចូលទៅកុងទឺន័រ របស់ខ្លួន ។ បំពង់ហ្គាសនោះបានផ្ទុះក្រោយពេលក្រុមលួចហ្គាសបានខួងចូលក្នុងបំពង់បូមហ្គាសឡើងរថយន្តស៊ីទែនរបស់ខ្លួន ។
តាមរបាយការណ៍ជាបឋម បានប្រកាសឲ្យដឹងថា មានមនុស្ស ២០នាក់ស្លាប់ របួសជាង៦០ ហើយអាចនិងមានអ្នកស្លាប់កើនឡើងដោយសារ អ្នករងរបួសធ្ងន់ជាច្រើន ។
រដ្ឋមន្ត្រីក្រសួងសុវត្ថិភាពសាធារណៈ ក៏បានបញ្ជូនក្រុមជំនួយទៅជួយដល់ពលរដ្ឋរងគ្រោះផងដែរ ។
កន្លងកប្រធានាធិបតីមិចស៊ីកូ លោក Lopez Obrador បានអនុវត្តន៍យុទ្ធសាស្ត្របោសសម្អាតក្រុមលួចថាមពល ប្រេង ហ្គាសនៅក្នុងប្រទេសនេះ ។ រដ្ឋាភិបាលប្រទេសនេះបានវាយតម្លៃថា កាលពីឆ្នាំ ២០១៨ រដ្ឋខាតបង់ដល់ទៅ ៣ពាន់លានដុល្លារ ដោយការលួចប្រេង រាលដាលគ្រប់ទិសទីនៅក្នុងប្រទេស។
ID.003

