ថ្ងៃសុក្រ ទី19 ខែមេសា ឆ្នាំ 2019
|
Contact Us: 071 67 59 999, 092 72 65 56, 089 89 62 62
កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី ការចាប់ផ្ដើមដំណើរការអនុវត្តន៍ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឆ្នាំ២០១៨ នៅខេត្តក្រចេះ
ការពិពណ៌នា
 
ខេត្ត​ក្រចេះ ៖
ព្រឹកថ្ងៃទី០៧ ​ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត​ក្រចេះ មានបើក​កិច្ចប្រជុំ ស្ដីពី​ការផ្សព្វផ្សាយ ការចាប់ផ្ដើមដំណើរការ​អត្តសញ្ញាណ​កម្មគ្រួសារក្រីក្រឆ្នាំ២០១៨ របស់​ក្រសួងផែនការ ក្រោមអធិបតីភាពឯក​ឧត្តម ប៉ូច ប៊ុណ្ណាក់ អនុរ​ដ្ឋលេខាធិការក្រសួង​ផែនការ និងមានការចូលរួមពីអភិបាលរងខេត្ត​ឯកឧត្តម ប៉ែន លីណាត រួមមន្ត្រីជាអាជ្ញាធរ ខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាព ព្រមទាំងអង្គការដៃគូរពាក់ព័ន្ធផងដែរ ។ 
 
ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលរងខេត្ត ប៉ែន លីណាត បានមានប្រសាសន៍បញ្ជាក់​ថា ៖ សម្រាប់ខេត្តក្រចេះតាមរយះកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលអនុវត្តន៍​លើ​ភូមិ​២៤៩ /២៥០ ភូមិ បានបង្ហាញឲ្យ​ឃើញថា នៅឆ្នាំ២០១០ មានគ្រួសារក្រីក្រ​ចម​នួន ៣៦,១% ( ក្នុងនោះក្រ១ ១៦,៦% ក្រ២ ១៩,៦%  )ក្នុងឆ្នាំ ២០១២ មានគ្រួសារក្រីក្រចំនួន ២៧,៨% ( ក្នុងនោះក្រ១ ១២% ក្រ២ ១៥,៨% )និងឆ្នាំ២០១៥ មានគ្រួសារក្រីក្រចំនួន ២៤,៦% (ក្នុងនោះក្រ១ ១១,១% ក្រ២ ១៣,៥% )​ការថយចុះចំនួនគ្រួសារក្រីក្រទាំងនេះ បានមកពីការប្រឹងប្រែង និង ការចូលរួមរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព វិស័យឯកជន និងអង្គការសង្គមស៊ីវិលផងដែរ ។
 
មានប្រសាសន៍​បន្ថែម ឯកឧត្តមអនុរដ្ឋលេ​ខាធិការក្រសួងផែនការ បានមានប្រសា​សន៍​បញ្ជាក់​ថា ៖ ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បាននឹងកំពុងរួមចំណែកតាម​រយៈការផ្ដល់ទិន្នន័យគ្រួសារក្រីក្រដើម្បីអន្តរាគមន៍ចំគោលដៅចម្បងៗ នៃផែនការយុទ្ធ​សាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជាយុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និង​ជន​ងាយរងគ្រោះ នោះគឺការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ ភាពក្រីក្រជាបញ្ហាដ៏​ស្មុកស្មាញពហុមុខដូ​ចជា កំណើនប្រ​ជា​ជនខ្ពស់ កង្វះអនាម័យ កង្វះការអប់រំ កង្វះកា​រ​​នុវត្ត​ន៍ភាព​ការងារ កង្វះសុវត្ថិភាព​ស្បៀង ការរើស​អើង​ក្នុងសង្គម និងភាពងាយ​រងគ្រោះ ។  ហើយ​រាជរដ្ឋាភិបាលកម្ពុជា​បានយល់​ច្បាស់ និងបានចាត់ទុកភាពក្រីក្រ ជាខាត​បង់សេដ្ឋកិច្ចដល់​ធ្ងន់ធ្ងរ ភាពមិនអាចទទួ​លយកបានខាង​សិលធម៌ និងភាព​បែកបាក់នៃសង្គម និងបាន​ដាក់ចេញ និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកំណែទម្រងលើគ្រប់ផ្នែក គ្រប់វិស័យដូ​ចបានចែង​ក្នុងយុទ្ធសាស្ត្រ​ត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ​ជាបន្តបន្ទាប់ និងបច្ចុប្បន្ន​កំពុងអនុវត្តន៍​យុទ្ធសាស្រ្ត​ចតុ​កោណ​តំណាក់កាលទី៣ ដើម្បីជម្រុញកំណើនការងារ សមធម៌ និងប្រសិទ្ធិភាពនៅកម្ពុជា ដែលគោលដៅទាំង​នេះ គឺជា​កត្តាគន្លះសម្រាប់សម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកប​ដោយចីរភាព២០១៦-២០៣០ និងកាត់បន្ថយ​ភាពក្រីក្រនៅកម្ពុជា ។
ឯកឧត្តមបន្តថា ៖ ជាមួយនឹងការគាំទ្រ យ៉ាង​ពេញទំហឹងចំពោះកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចាប់តាំងពីឆ្នាំ ២០១២ មករាជរដ្ឋាភិបាលកម្ពុជា បានវិភាជន៍ថវិការបដិភាគជាបន្តបន្ទាប់សម្រាប់ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅទីជនបទ ហើយចាប់ពីឆ្នាំ២០១៥មករាជរដ្ឋភីបាលជាអ្នកផ្តល់ថវិការទាំងស្រុងសម្រាប់ការងារនេះ ។
កន្លងមកថ្មីៗនេះ ដោយសារព្រះរាជាណាចក្រកម្ពុជា អនុវត្តន៍​ប្រកបដោយជោគជ័យនូវចំណុច​គោលដៅ ភាគច្រើននៃគោលដៅអភិវឌ្ឍន៍​សហសវត្សរ៍ ជាបិសេសការកាត់បន្ថយភាពក្រីក្របាន​ឆាប់រហ័ស ពី៤៧% ក្នុងឆ្នាំ ២០០៧ មករង្វង់១៩% នៅឆ្នាំ២០១១ និង​រង្វង់១៤%នៅឆ្នាំ ២០១៤ ហើយកម្ពុជាត្រូវបានអង្គការសហប្រជាតិ ជ្រើស​ជា​ប្រទេសគំរូ​ សម្រាប់ការសម្រេច​បាននូវគោលដៅ​អភិវឌ្ឍន៍សហសវត្សរ៍នោះ ក៏មាន​ប្រទេសមួ​យចំនួន ក្នុងតំបន់បានបញ្ជូន​ប្រតិភូ​មករៀនសូត្របទពិសោធន៍អំពីការ​ងារ​អត្តសញ្ញាណគ្រួសារ​ក្រីក្រ ។
 
                       ណូរិទ្ធ(ក្រចេះ)
(ក្រចេះ)÷ប្រជាពលរដ្ឋចំនួន៥ភូមិ ស្មើនឹង១២០គ្រួសារ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលបានជម្លៀស​ទៅទីទួលសុវត្ថិភាព (ទួលតាឃីន) ដែលឋិតខាងក្រោយឃុំ បុសលាវ នៅក្នុងអំឡុងជំនន់ទឹកទន្លេមេគង្គឆ្នាំ២០១៨នេះ ដោយមានការគិតគូរ​យកចិត្តទុកដាក់ពីអាជ្ញាធរខេត្តក្រចេះ នៅព្រឹកថ្ងៃទី០២ សីហា ២០១៨នេះ ឯ.ឧ វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកមន្ទីរ អង្គភាព ក្នុងខេត្តចុះសួរសុខទុក្ខ​ និងចែកអំណោយដល់ពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ ដែលបានជម្លៀសទៅទីទួលសុវត្តិភាព និងថ្នាំចាក់វ៉ាកសាំងដល់សត្វគោ ក្របីចំនួន ១០០០ក្បាល ។       លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី បានឲ្យដឹងថា ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់មានចំនួន១២០គ្រួសារ មកពីភូមិចំនួន០៥ ក្នុងឃុំបុសលាវ ហេីយពលរដ្ឋដែលលិចលង់ខ្លាំង

 ព្រះមេគុណខេត្តក្រចេះ បាននាំ​យកអំណោយ​​គ្រឿងឧបភោគបរិភោគ​ និង​ បច្ច័យ​១ចំនួន ជូនអភិ​បាល​ខេត្ត ដើម្បីជួយសម្រួលដល់ភាពខ្វះខាត របស់បងប្អូនប្រជាពរដ្ឋ ទទួលរងនូវផលប៉ះពាល់ទឹកជំនន់ ។ឆ្លើយតបទៅនិងសកម្មភាពមនុស្សធម៏ក្នុងសង្គម ក៏ដូចជា គ្រោះមហន្តរាយក្នុងរដូវទឹកជំនន់ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ព្រះមេគុណ​ខេត្តក្រចេះ បាននាំ​យក​ទ័យ​ទាន​ ផ្តល់​ជូនអភិបាលខេត្ត ដើម្បីជួយសម្រួល ដល់ភាពខ្វះខាតរបស់បងប្អូនប្រជាពល​រដ្ឋ ទទួលរង​គ្រោះ​ទឹកជំនន់ ក្នុងទ័យ​ទានទាំង​​នោះរួមមាន ៖ អង្ករ ៨បេ ទឹកសុទ្ធ៧កេះ មី១៧កេះ ត្រីខ៦យួរ ទឹកស៊ីអីុវ៦យួរ ទឹកត្រី៧យួរ និងបច្ច័យ៥០ម៉ឺនរៀលផងដែរ ។ក្នុងនោះដែរ ព្រះមេគុណខេ​ត្ត មានសង្ឃដីកាបញ្ជាក់ថា ៖ ទ័យ​ទាន​ទាំង​នេះ​ គឺស​បញ្ជាក់ពីវប្បធម៏ចែករំលែក

ខេត្ត​ក្រ​ចេះ ៖នៅថ្ងៃទី៤ខែសីហាឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋចំនួន៤២១ គ្រួសារ ៤សង្កាត់ និង១ឃុំ ក្នុងខេត្តក្រចេះ បានទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ខណៈពេលដែលប្រជាពលរដ្ឋទាំងនោះកំពុងត្រូវបានទឹកជនលិចលំនៅដ្ឋានរបស់ពួកគាត់ ដោយខ្លះត្រូវ ជម្លៀសមករស់នៅទីទួលសុវត្ថិភាពជាមួយសត្វពាហនៈរបស់ពួកគាត់ ។ ដោយសកម្មភាពមនុស្សធម៏នេះ ដឹកនាំដោយលោកជំទាវ ហួន ចន្ទ័បូរ៉ា នាយិការទំនាក់ទំនងកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរក្រុមការងារគ្រប់លំដាប់ថ្នាក់ ។មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនៅក្នុងឳកាសនោះ លោកជំទាវ បានលើកឡើងថា ៖  យើងមិនអាចទប់ ស្កាត់រាល់ គ្រោះមហន្តរាយធម្មជាតិបានទេ ជាក់ស្តែងដូចជា ជំនន់ទឹកទន្លេមេគង្គនេះជាដើម ដូច្នេះមានការចែករំលែកនូវសុខទុកគ្ន

 ខេត្តក្រចេះរដ្ឋបាលសាលាខេត្តក្រចេះបានធ្វើការចែកអំណោយ ដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន៨០០គ្រួសារ ដោយមានវត្តមានចូលរួមពីសំណាក់  ឯ.ឧ ហ៊ុន ម៉ានី​ ប្រធានសហភាពសហពន្ឋ័យុវវជ​នកម្ពុជា និង ឯ ឧ វ៉ា ថន អភិបាល ខេត្តក្រចេះ រួមនិងមន្ទីរពាក់ពន្ធ័ ព្រមទាំងកងកម្លាំង និងយុវជន សសយក។ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបរិវេណសាលាខេត្តក្រចេះ ។ក្នុងឪកាសនោះដែរ  ឯ ឧ អ​ភិបាលខេត្តក្រចេះ វ៉ា ថន បានអានរបាយការណ៍ទាក់ទងទៅ និង គ្រោះមហន្តរាយ ដែលបានកើតឡើងក្នុងទឹកដីខេត្តក្រចេះដែលបណ្ដាលមកពីទឹកជំនន់ជនទន្លេ មេគង្គដែលបានជន់លិច ផ្ទះសំបែងប្រជាពលរដ្ឋនិង ស្រែ ចំការ ។ ឯ.ឧ  អភិបាលខេត្តបានបញ្ជាក់​ទៀតថា ពលរដ្ឋដែលមកទទួលអំណោយនេះមានចំនួន៨០០គ្រួសារ មកពីរស្រុកចំនួន៣

  ខេត្ត​ក្រចេះ ៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងលោក លោកស្រីអភិបាលរងខេត្ត និងមន្ទីរជុំវិញខេត្តក្រចេះ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨បាទទួលបដិសណ្ឋាកិច្ចគណៈ​ប្រតិភូខេត្តមណ្ឌលគិ​រីដឹកនាំដោយឯឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងសាខាកាកបាតក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងទទួលនូវថវិការ ៨,១០០ដុល្លារ​ និង២៨,៥០០,០០០រៀលសម្រាប់ជួយពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ នៅសាលាខេត្តក្រចេះ។ ក្នុងឱកាសនោះ ឯឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងអំពីស្ថានភាពទឹកទន្លេមេគង្គ និងផលប៉ះពាល់ដោយសារទឹកជំនន់ឲ្យគណៈប្រតិភូខេត្តមណ្ឌលគិរីជ្រាបថា ឆ្នាំនេះស្ថានភាពទឹក​ជំនន់ទន្លេមេគង្គ ចាប់ឡើងពីដើមខែកក្កដា ដែលមានកំរិតកំពស់ទឹក

 ខេត្តក្រចេះ  ៖      ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោក លោកស្រីអភិបាលរងខេត្ត និងមន្ទីរជុំវិញ ខេត្តក្រចេះ បានទទួលធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ស្វាយ សំអៀង អភិបាលខេត្ត និងសាខាកាកបាតក្រហម កម្ពុជាខេត្ត មណ្ឌលគិរី និងទទួលនូវថវិកាចំនួន 8,100ដុល្លារ និង 28,500,000រៀល សម្រាប់ប្រតិបត្តិការជួយប្រជាជនរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ នៅសាលាខេត្ត ក្រចេះ នារសៀលថ្ងៃទី07 ខែសីហា ឆ្នាំ២០១៨ ។មានប្រសាសន៍ស្វាគមន៍នា​ឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានលើក​ឡើង អំពីស្ថានភាពទឹកទន្លេមេគង្គ និងផលប៉ះពាល់ដោយសារទឹក​ជំនន់ឲ្យ​គណៈ​​​ប្រតិភូខេត្ត មណ្ឌលគិរីជ្រាបថា ឆ្នាំនេះស្ថានភាពទឹកជំនន់ទន្លេមេគង្គ ចាប់ឡើងពីដើមខែ

 ខេត្ត​ស្ទឹងត្រែងៈប្រជាពលរដ្ឋក្រីក្រ​គ្មានទីពឹងព្រមទាំងមានជំងឺធ្ងន់ធ្ងរ ២គ្រួសារ ដែលកំពុងសម្រាក​ព្យា​​បាល​ នៅបង្អែកខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨មេបញ្ជា​ការ​កង​រាជអាវុធហត្ថខេត្ត បាននាំយកអំណោយបន្តិចបន្តួច ជារបស់លោកផ្ទាល់​ខ្លួន​បានទៅជូនគ្រា ដែលពលរដ្ឋទាំងពី​រគ្រួសារ នោះកំពុងមានទុុក្ខ​ ត្រូវការជំនួយសប្បុរស​ធម៍ ។ លោកអៀង​វ៉ាន់ឌី មេបញ្ចាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានអោយដឹងថា នៅ​ក្នុងការ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋក្រីក្រ ចំនួន២គ្រួសារ ខាងលើគឺបន្ទាប់​ពីលោកទទួលបានដំណឹងភ្លាមថា គ្រួសារទាំងពីរកំពុងសម្រាក​ព្យាបាល​ហើយគ្មាន​លទ្ធភាព​ព្យាបាលបន្ត និង បានសុំពេទ្យទៅសម្រាក​នៅផ្ទះវិញ ។ ដូច្នេះលោកមេបញ្ចាការ​ ក៏បានពាំនាំយក​អំណោយបន្តិចបន្តួច របស់លោកផ្ទាល់ទៅចែកជូនភ្លាមៗ ។ លោ

ខេត្តក្រចេះ :             ក្រសួងផែនការ ដឹកនាំដោយឯកឧត្តម ហ៊ួ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ បានបើកវគ្គបណ្តុះបណ្តាល ដល់សិក្ខាកាម ដែលអញ្ជើញមកពីបណ្តា២៥ រាជធានី ខេត្តដែលជាគ្រូបង្គោល ស្តីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ កាលពីព្រឹកម៉ិញនេះ នៅសណ្ឋាគារ ហ៊រ បុន្នី ខេត្តក្រចេះ ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តរដ្ឋលេខធិការ បានមានប្រសាសន៍លើកឡើងថា ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានរៀបចំ និងអនុវត្តដោះស្រាយបញ្ហាប្រឈមនានា ផ្នែកតាមសកម្មភាពជាក់ស្តែងរបស់កម្ពុជា និងផ្នែកតាមគោលនយោបាយច្បាប់ និងកម្មវិធីជាទិសម្រាប់អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋ

ថ្ងៃនេះ
000000166
ម្សិលមិញ
000000542
ខែ​នេះ
000009673
ស​ប្តា​ហ៍​នេះ
000001980
lg_355
000111107
សរុប
000002366