សិស្សសាលាប្រទេសបារាំងហាមប្រើ ស្មាតហ្វូន
ថ្ងៃព្រហស្បតិ៍ ទី02 ខែសីហា ឆ្នាំ 2018 ម៉ោង 1:22 PM
ការពិពណ៌នា
ចាប់ផ្តើមពីខែកញ្ញានេះទៅ កុមារបារាំងនឹងត្រូវឈប់ប្រើស្មាតហ្វូន និងឧបករណ៍ឆ្លាត នៅផ្ទះ ឬ បិទ នៅពេលដែលពួកគេនៅសាលារៀន ។
សមាជិកសភាបានអនុម័តច្បាប់កាលពីថ្ងៃចន័្ទនេះ ពីការហាមឃាត់លើស្មាតហ្វូនក៏ដូចជា ប្រភេទផ្សេងៗនៃឧបករណ៍ភ្ជាប់អ៊ីនធឺណេត ដូចជាថេប្លេតជាដើម ត្រូវបានអនុវត្តន៍ចំពោះសិស្សសាលា ដែលមានអាយុចន្លោះចាបប់ពី 3 ឆ្នាំទៅ 15 ឆ្នាំហើយ ។
តាមបណ្តាញព័ត៌មានបារាំង BFMTV លោករដ្ឋមន្ក្ត្រីក្រសួងអប់រំ Jean-Michel Blanquer និយាយថា ៖ សិស្សលាលាវិទ្យាល័យ បារាំង ដែលមានអាយុចាប់ពី 15 ឆ្នាំឡើងទៅ នឹងត្រូវជ្រើសរើស ថាតើត្រូវហាមប្រើទូរស័ព្ទសម្រាប់ពួកគេឬយ៉ាងណា ។ "យើងដឹង បាតុភូតនៃការញៀនអេក្រង់ ចំពោះការប្រើទូរស័ព្ទដៃ មិនល្អទេ ... តួនាទីសំខាន់របស់យើង គឺការពារកុមារ និង យុវវ័យ ។ វាគឺជាតួនាទីសំខាន់នៃការអប់រំ នេះគឺជា ច្បាប់ត្រូវអនុវត្តន៍ " ។
